រថយន្ត​តាក់ស៊ី​១​គ្រឿង​ ជិះ​បុក​ម៉ូតូ ​របួសធ្ងន់​៣​នាក់​ គ្មាន​ការ​ទទួល​ខុស​ត្រូវ​

រថយន្ត​តាក់ស៊ី​១​គ្រឿង​ ជិះ​បុក​ម៉ូតូ ​របួសធ្ងន់​៣​នាក់​ គ្មាន​ការ​ទទួល​ខុស​ត្រូវ​

ភ្នំពេញ ៖ យុវជន​០៣​នាក់ បាន​រង​របួស​ធ្ងន់ និង​ស្រាល ខណៈ​ដែល​ពួកគេ​ជិះ​ម៉ូតូ​១​គ្រឿង​ ឌុប​គ្នា​ឆ្លង​ផ្លូវ​មិន​ផុត​ ហើយ​ត្រូវ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​បុក​ពេញទំហឹង ​និង​អូស​ប្រហែល​១០០​ម៉ែត្រ​ ទើប​រថយន្ត​ឈប់​កាលពី​វេលា​ម៉ោង​២៣​និង​៤៥​នាទី​យប់​ ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​នាគ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម​ កែង​នឹង​ផ្លូវ​លេខ​១០៦ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ ​គេ​បាន​ឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា គុប​ជ្រុង ពណ៌ទឹកប៊ិច ពាក់​ស្លាក​លេខ កណ្ដាល 1E-5284 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០៦ ទិសដៅ​ពី​កើ​តទៅ​លិច ​ហើយ​បាន​ឆ្លង​មហាវិថី​ព្រះ​នរោត្តម ​ពេល​កំពុងតែ​ឆ្លង​ផ្លូវ​មិនទាន់​ផុត​ផង​នោះ ​ក៏បាន​រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយ​គ្រឿង​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2AE 8302 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ដែល​បើក​យ៉ាង​លឿន​បុក​ម៉ូតូ​ពេញទំហឹង ​បណ្ដាល​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​ខ្ទាត​ចេញពី​ម៉ូតូ​ រង​របួស​ធ្ងន់​២​នាក់​និង​ម្នាក់ទៀត​រង​របួស​ស្រាល​ ត្រូវ​បាន​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​ជួយ​ហៅ​រថយន្ត​មក​ដឹក​យក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត ​អូស​ជិត​១០០​ម៉ែត្រ ​រង​ការខូចខាត​ផង​ដែរ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​បន្ទាប់ពី​កើតហេតុ​រួច​បាន​មួយសន្ទុះ មាន​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AF 0155 បាន​រំដោះ​តៃកុង​រថយន្ត​ស៊ី​បង្ក​ចេញពី​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​អ្នក​នៅ​កន្លែងកើតហេតុ​នាំគ្នា​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ទៅដល់​ខាងមុខ​មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ ទើប​ឃាត់​បាន​មក​វិញ​ ដោយ​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់។​

ប្រជាពលរដ្ឋ​ដែល​ឈរ​មើល​ហេតុការណ៍​នោះបាន​នាំគ្នា​រិះគន់​ថា អ្នកបើកបរ​មួយចំនួន​មិនមាន​ការទទួលខុសត្រូវ​ការពិត ដោយ​សំអាង​មាន​បញ្ហា​បន្តិចបន្តួច​ទូរស័ព្ទ​ហៅ​មិត្តភ័ក្ដិ​មក​រំ​ដោះ​ចេញ​គេច​យករួចខ្លួន​ គ្មាន​ទទួលខុសត្រូវ​ទាល់តែសោះ ហើយ​ម្យ៉ាងវិញទៀត​ រថយន្ត​តាក់ស៊ី​ភាគ​ច្រើន​បើក​លឿន ​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​នោះ​ទេ​ ព្រោះ​អាង​តែ​មិនមែន​រថយន្ត​របស់​ខ្លួន​ បើកបរ​ព្រហើន ​ភាគច្រើន​សុទ្ធតែ​អ្នក​ស្រវឹង​ថែមទៀត​ មិន​ញញើត​ច្បា ប់​ពេល​មាន​អាសន្ន​អាង​រត់​ចោល​រថយន្ត។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត ​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តម​ផ្លូវច្បាប់​៕