តើក្រុមណាខ្លះក្លាយទៅជាម្ចាស់ជើងឯកប្រចាំ League ធំៗនៅអឺរ៉ុប?

ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ League អាជីពធំៗនៅក្នុងតំបន់អឺរ៉ុប ក្នុងរដូវកាល២០១៥-២០១៦ បានចប់ហើយ។

ខាងក្រោមនេះគឺជាបណ្តាលក្លិបដែលជាម្ចាស់ជើងឯកនៅក្នុងក្របខណ្ឌធំៗមួយចំនួន
1.ក្លិបLeicester City ក្លាយទៅជាម្ចាស់ជើងឯកកំពូលរបស់អង់គ្លេស ។

2.ក្រុមBurnley បានឈរលំដាប់កំពូលនៅអង់គ្លេសChampionshipហើយ ឡើងមកកាន់ក្របខណ្ឌអង់គ្លេសPremier Leagueរដូវកាលក្រោយជាមួយនឹងក្រុមលេខ២Middlesbrough ដោយស្វ័រប្រវត្តិ។

3.ក្លិបសេះបង្កង់Juventus បានឈ្នះជើងឯកអ៊ីតាលីSerie A ដោយមាន ៩១ពិន្ទុក្នុងចំណោម៣៨ ប្រកួត។

4.ក្រុមBarcelona ក្លាយទៅជាម្ចាស់ជើងឯកប្រទេសអេស្ប៉ាញ ក្រោយឈ្នះGranada ដោយលទ្ធផល៣-០ លើសក្រុមលេខ២ Real Madridតែ១ពិន្ទុប៉ុណ្ណោះ។
5.
BayernMunichក៏ម្ចាស់ជើងឯកនៅអា្លល្លឺម៉ង់Bundesligaឆ្នាំ២០១៦នេះដែរ ក្រោមការដឹកនាំចុងក្រោយ របស់លោក Pep Guardiola។

6.នៅក្នុងប្រទេសបារាំងឯណោះវិញ ក្លិប Paris Saint Germain បានឈ្នះជើងឯកយ៉ាងងាយស្រួលបំផុតដោយនាំមុខលើក្រុមលេខ២រហូតដល់ទៅ៣១ពិន្ទុ។

7.ក្លិប PSV បានក្លាយទៅជាជើងឯកប្រទេសហុល្លង់ដោយតាមប្រកៀកប្រកិតបំផុតជាមួយនឹងក្រុមAjax។

8.ជើងឯកកំពូលរបស់ប្រទេសព័រទុយហ្គាល់បានធ្លាក់ទៅលើក្រុមBenfica ដោយពួកគេបានយកឈ្នះលើក្រុមNacional ក្នុងលទ្ធផល៤-១ក្នុងថ្ងៃបិទរដូវកាល។

9.ក្រុម Beşiktaş បានឈ្នះជើងឯកប្រទេសទួរគី ទោះបីជានៅសល់មួយប្រកួតទៀតក៏ដោយមុនចប់រដូវកាល ដោយសារតែពួកគេបាននាំមុខក្រុមលេខ២ Fenerbahçeដល់ទៅ៦ពិន្ទុ ៕

តើក្រុមណាខ្លះក្លាយទៅជាម្ចាស់ជើងឯកប្រចាំ League ធំៗនៅអឺរ៉ុប?

តើក្រុមណាខ្លះក្លាយទៅជាម្ចាស់ជើងឯកប្រចាំ League ធំៗនៅអឺរ៉ុប?

តើក្រុមណាខ្លះក្លាយទៅជាម្ចាស់ជើងឯកប្រចាំ League ធំៗនៅអឺរ៉ុប?

តើក្រុមណាខ្លះក្លាយទៅជាម្ចាស់ជើងឯកប្រចាំ League ធំៗនៅអឺរ៉ុប?

តើក្រុមណាខ្លះក្លាយទៅជាម្ចាស់ជើងឯកប្រចាំ League ធំៗនៅអឺរ៉ុប?

តើក្រុមណាខ្លះក្លាយទៅជាម្ចាស់ជើងឯកប្រចាំ League ធំៗនៅអឺរ៉ុប?

តើក្រុមណាខ្លះក្លាយទៅជាម្ចាស់ជើងឯកប្រចាំ League ធំៗនៅអឺរ៉ុប?

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • តើក្រុមណាខ្លះក្លាយទៅជាម្ចាស់ជើងឯកប្រចាំ League ធំៗនៅអឺរ៉ុប?已关闭评论
  • 50 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:ជីវិតនិងសង្គម
Tags: