យប់មិញ ស្ទាវ​ជិត​២០​នាក់ ​ដេញ​កាប់​គ្នា ​ដូច​រឿង​ហុងកុង

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​មាន​គ្នា​ប្រហែល​ជិត​២០​នាក់​បាន​ដេញ​កាប់​គ្នា​ដូច​ក្នុង​រឿង​ចិន​ហុងកុង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​សាលា​អូ​ឌឹ​មចាស់ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សំដី​របស់​ជន​រង​គ្រោះ​ឈ្មោះ វឿ​ន វ័​ន្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្តុល ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​រួម​ទាំង​គ្នីគ្នា​៥​នាក់​ទៀត​សរុប​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង សង់​ប៊ិ​ច ពណ៌​ខៀវ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1CB-4458 ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក់​លេខ និង​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DL-2258 ត្រឡប់​មក​ពី​ដើរ​លេង​កោះ​ពេជ្រ ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​ជិះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​យុវជន​មួយ​ក្រុម​ទៀត​មាន​គ្នា​ប្រហែល​១០​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង មិន​ចាំ​ម៉ាក មក​ពីក្រោយ​ដក​ដាវ​កាប់​ត្រូវ​ចំ​ខ្នង​មួយ​ដាវ​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​ភ័យ​ផ្តួល​ម៉ូតូ​ចោល រត់​ចូល​តូប​ប៉ះ​កង់​ដែល​នៅ​ក្បែរ​នោះ​២​នាក់ ពេល​ជន​បង្ក​រត់​តាម​ពីក្រោយ​រក​មិនឃើញ ធ្វើ​ឲ្យ​ពួក​វា​ខឹង និង​បាន​កាប់​តូប​ប៉ះ​កង់​នោះ​ខ្ទេច​ទ្វា​ខូចខាត​គួរសម​ដែរ រួច​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​អស់​ទៅ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​គេ​ដេញ​កាប់​ហើយ ភ្លាម​ៗ​រូបគេ​បាន​រៀបរាប់​រឿងហេតុ​ទាំងអស់​ប្រាប់​ដល់​អ្នក​ផ្ទះ​បានដឹង ហើយ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ ថា​គេ​បាន​កាប់​ប្លន់​ម៉ូតូ ។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ហើយ ក៏​នាំ​ជន​រង​គ្រោះ​ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​ឃើញ​ម៉ូតូ​វិញ និង​បាន​សាកសួរ​អ្នក​នៅ​ក្បែរ​នោះ​ទើប​ដឹង​ថា ជា​ករណី​ក្មេង​ដេញ​កាប់​គ្នា ដេញ​វាយ​គ្នា មិនមែន​ជា​ការ​ប្លន់​ម៉ូតូ​ទេ ។ សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ អប់រំ​ដល់​ក្រុម​ក្មេង​ទាំងនោះ​កុំ​ឲ្យ​ដើរ​លេង​យប់​ទៀត ព្រោះ​អាច​កើតរឿង​ជាយថាហេតុ​ដូច​ករណី​ខាងលើ ឬ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ផង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា ក្មេងទំនើងចំនួន២ក្រុម មានគ្នា៩នាក់ ត្រូវកម្លាំង អ ហ ក្រុងសិរីសោភ័ណ ចាប់ខ្លួនយកទៅ សួរនាំនិងធ្វើការអប់រំ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយពីពួកគេប្រដាប់ដោយដំបង កាំបិតខ្វែវ ដេញកាប់គ្នា យ៉ាងប្រសេចប្រសាច រហូតមានមនុស្សរបួសម្ខាងៗ ដូចក្នុងរឿងចិនហុងកុង កាលពីយប់ថ្ងៃព្រហស្បតិ៍។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងងថា ក្មេងទំនើងទាំង៩នាក់ នោះរួមមាន៖១/ឈ្មោះ ចាន់ សែន ភេទប្រុស អាយុ២៩ឆ្នាំ, ២/ឈ្មោះ សុខ សិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ, ៣/ឈ្មោះ សែម ទីន ភេទប្រុស អាយុ២១ឆ្នាំ, ៤/ឈ្មោះ យីស៊ីថេត ភេទប្រុស អាយុ២០ឆ្នាំ, ៥/ឈ្មោះ ប្រាង ធុយ ភេទប្រុស អាយុ១៦ឆ្នាំ, ៦/ឈ្មោះ ប៉ាវ វិត ភេទប្រុស អាយុ២៣ឆ្នាំ, ៧/ឈ្មោះ ជៀក ថាវី ភេទប្រុស អាយុ២២ឆ្នាំ ទាំង៧នាក់ រស់នៅក្នុងភូមិគោកលន់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, ៨/ឈ្មោះ រឿម នេត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, និង៩/ឈ្មោះ ចាន់ និច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំរហាល ស្រុកព្រះនេត្តព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូត វត្ថុតាងម៉ូតូ៣គ្រឿង ដំបង១ កាំបិតផ្គាក់១ ។

លោក ព្រហ្ម ថេង បានបន្តថា ក្មេងទំនើងទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខ ក្លិបកំសាន្តវិមានរៀម ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈកម្លាំងសមត្ថកិច្ច យើងចុះល្បាត គ្រប់ភូមិសាស្រ្តរបស់ខ្លួន ដើម្បីធ្វើការត្រួត ពិនិត្យអាវុធជាតិផ្ទុះ និងសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅពេលខាងមុខនេះ ក៏ប្រទះឃើញក្មេងទំនើង ២ក្រុម កំពុងប្រដាប់ដោយកាំបិត ដំបងកំពុងបើកការ ប្រយុទ្ធគ្នា ទើបសមត្ថកិច្ច យើងឃាត់ខ្លួន​ ពួកគេយកមកសួរនាំ។

បច្ចុប្បន្នក្មេងទំនើងទាំង៩នាក់ នោះត្រូវបានសមត្ថកិច្ច ធ្វើការអប់រំនិងធ្វើកិច្ចសន្យា រួចមកត្រូវបាន ឪពុកម្ដាយឬអាព្យាបាល ធានាយកទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យប់មិញ ស្ទាវ​ជិត​២០​នាក់ ​ដេញ​កាប់​គ្នា ​ដូច​រឿង​ហុងកុង

យប់មិញ ស្ទាវ​ជិត​២០​នាក់ ​ដេញ​កាប់​គ្នា ​ដូច​រឿង​ហុងកុង

យប់មិញ ស្ទាវ​ជិត​២០​នាក់ ​ដេញ​កាប់​គ្នា ​ដូច​រឿង​ហុងកុង

យប់មិញ ស្ទាវ​ជិត​២០​នាក់ ​ដេញ​កាប់​គ្នា ​ដូច​រឿង​ហុងកុង