ស្រាបៀរលីអូ ប្រគល់រង្វាន់ ជូនដល់គូស្វាមីភរិយា ដែលមានសំណាង ទាំង៨គូ រួមនឹងរង្វាន់ធំ ១ម៉ឺនដុល្លារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៥ ខែ ឧសភា ២០១៦ ស្រាបៀរលីអូបានប្រគល់រង្វាន់ដ៏អស្ចារ្យ ជូនដល់គូស្វាមីភរិយាថ្មីចំនួន ៨គូ ក្នុងកម្មវិធីទូរទស្សន៍ដ៏ថ្មីស្រឡាងមួយ នៅលើកញ្ចក់ទូរទស្សន៍ MyTV ដែលមានឈ្មោះថា “LEO Beer Surprise” 

លោក វូត វីន និងអ្នកនាង រឿន សូយ ដែលមកពីខេត្តកំពង់ធំ បានទទួលរង្វាន់ប្រាក់សុទ្ធ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងគូស្វាមីភរិយា ៧គូផ្សេងទៀតបានទទួលរង្វាន់ខ្សែរកពេជ្រ១គូ ១ខ្សែផងដែរ។ យោងតាមសម្តីលោក វូត វីន និងអ្នកនាង រឿន សូយ បានឲ្យដឹងថា ពួកគាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឭឈ្មោះរបស់ខ្លួន ត្រូវបានប្រកាសក្នុងការចាប់ឆ្នោតលើកដំបូង កាលពីថ្ងៃទី៨ ឧសភា នៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងកម្មវិធី LEO Beer Surprise នេះ។

ស្រាបៀរលីអូ បាននិងកំពុងក្លាយជាផ្នែកមួយដ៏សំខាន់ និងជាទីចាប់អារម្មណ៍ សម្រាប់អាពាហ៍ពិពាហ៍រាប់រយ រាប់ពាន់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកហើយ។ កម្មវិធីដែលផ្តល់ជូនម្ចាស់មង្គលការ ទាំងអស់ជាប្រចាំឆ្នាំ ត្រូវបានធ្វើឡើងដើម្បីថ្លែងអំណរគុណ ចំពោះអតិថិជនរបស់ខ្លួនដែលបានជ្រើសរើសយក ស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ដែលញុំាងឲ្យកម្មវិធីទាំងមូល​កាន់តែមានភាពអស្ចារ្យ និងរីករាយ។

ស្របជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយថ្មី របស់ស្រាបៀរលីអូ ជាមូយពាក្យស្លោកថា “ភាពអស្ចារ្យអាចកើតមានឡើងមានឡើងគ្រប់ពេល” ឆ្នាំនេះយើងនឹងមានការផ្តល់ជូននូវរង្វាន់ធំជាច្រើន ដែលមិនធ្លាប់មានពីមុនមក ហើយក៏ផ្តល់ជូននូវឱកាសកាន់តែច្រើនចំពោះអតិថិជនផងដែរ។

"ពាក្យស្លោកភាពអស្ចារ្យអាចកើតមានឡើងមានឡើងគ្រប់ពេល ត្រូវបានជ្រើសរើសសម្រាប់ យុទ្ធនាការផ្សព្វផ្សាយថ្មីនេះ គឺក្នុងគោលបំណងផ្តល់នូវ បទពិសោធន៍នៃការបង្កើតបរិយាកាសរីករាយ និងភ្ញាក់ផ្អើល។ ស្រាបៀរលីអូ ជំរុញឲ្យប្រជាជនទាំងអស់រស់នៅ ប្រកបដោយភាពរីករាយ មានភាពសហការ និងភាពឆ្នៃប្រឌិត" នេះជាប្រសាសន៍របស់លោក ព្រាប សុវណ្ណ ប្រធានទីផ្សារ ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់នៅស្ថានីយ៍ទូរទស្សន៍ MyTV នាពេលកន្លងទៅនេះ។

អតិថិជនរបស់ស្រាបៀរលីអូ នៅតែមានឱកាសឈ្នះរង្វាន់ ទូទាំងប្រទេសជាមួយកម្មវីធីផ្តល់ជូនពិសេស សម្រាប់អាពាហ៍ពិពាហ៍ ដែលបាននិងកំពុងដំណើរការអស់រយ:ពេល ៦ខែមកហើយ ដែលនឹងបញ្ចប់ទៅ នៅបំណាច់ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។ លោកអ្នកគ្រាន់តែជាវស្រាបៀរលីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធីមង្គលការរបស់ លោកអ្នកដើម្បីមានឱកាសឈ្នះ រង្វាន់ប្រាក់សុទ្ធ១ម៉ឺនដុល្លារ និងរង្វាន់ខ្សែករពេជ្រ ជាច្រើនរង្វាន់។

សម្រាប់គូស្វាមីភរិយាដែលឈ្នះរង្វាន់ មានរាយនាមដូចខាងក្រោម៖

អ្នកឈ្នះរង្វាន់ធំ ទឹកប្រាក់ ១០,០០០ដុល្លារ៖

វូត​​ វីន និង រឿន សូយ (កំពង់ធំ)

អ្នកឈ្នះរង្វាន់បន្ទាប់ បន្តោងផ្លាកទីនដាំពេជ្រ 3.9 លី

ម៉ុង វិរៈ និង យង់ សង្ខា 

ឡែម ប៊ុនឈឿន និង សាន កល្យាន (បន្ទាយមានជ័យ)

ហន រដ្ឋ និង សន សុភាព (តាកែវ) 

អឹុង សុខហេង និង កែវ រ៉ាណែត (បាត់ដំបង)

រឿន រ៉ាន់ និង ហើយ មូយ (បាត់ដំបង)

ធី វ៉ាន់លី និង សាង សុខជា (ប៉ៃលិន)

ជ្រឿន សុខជា និង សេក ស្រីវន (បាត់ដំបង)

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រាបៀរលីអូ ប្រគល់រង្វាន់ ជូនដល់គូស្វាមីភរិយា ដែលមានសំណាង ទាំង៨គូ រួមនឹងរង្វាន់ធំ ១ម៉ឺនដុល្លារ

ស្រាបៀរលីអូ ប្រគល់រង្វាន់ ជូនដល់គូស្វាមីភរិយា ដែលមានសំណាង ទាំង៨គូ រួមនឹងរង្វាន់ធំ ១ម៉ឺនដុល្លារ
រូបភាព៖ គូរស្វាមីភរិយា ទទួលបានរង្វាន់ធំ ១០,០០០ដុល្លារ វូត​​ វីន និង រឿន សូយ (កំពង់ធំ)