ដី​ឡូត៍​ពុះ​លក់​នៅ​ក្រុង​តា​ខ្មៅ ផ្លូវជាតិ​លេខ​២១ បង់​រំលស់​ត្រឹមតែ​២០១​ដុល្លារ​/​ខែ

ដី​ឡូត៍​ពុះ​លក់​ដែល​មា​នទី​តាំងនៅ​ទីក្រុង​តា​ខ្មៅ ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​ស្ពាន​តា​ខ្មៅ មាន​ផ្ទៃដី​ទំហំ​ប្រមាណ​៣​ហិ​កតា ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១ ជាប់​នឹង​ផ្លូវ​ធំ​ប្រវែង​៣០​ម៉ែត្រ កំពុង​ប្រកាស​លក់​ជា​ផ្លូវការ​ក្នុង​តម្លៃ​សមរម្យ​ជាមួយនឹង​អត្រា​ការ​ប្រាក់​ទាប​បំផុត​១​ភាគរយ​ក្នុង​មួយ​ខែ និង​មាន​រយៈពេល​១០​ឆ្នាំ​។

លោក ដា​រក្ស បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន អេស ភី អភិវឌ្ឍន៍​បាន​ឲ្យ​ដឹង​ថា ដី​ឡូត៍​ពុះ​លក់​ក្នុង​ក្រុង​តា​ខ្មៅ​នេះ គឺ​មាន​ទីតាំង​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នក​ទីក្រុង ព្រោះថា នា​ពេល​ខាង​មុខ តំបន់​ដី​ឡូត៍​ដែល​ប្រកាស​លក់​នេះ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍ​ទីក្រុង​ដ៏​រីក​ចម្រើន បន្ទាប់​ពី​រាជធានី​ភ្នំពេញ​។

លោក ដា​រក្ស បាន​រៀបរាប់​លម្អិត​ថា លោក​អ្នក​នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដី​ឡូត៍​ទំហំ​ចាប់ពី ៥x២១​ម៉ែត្រ​ឡើង​ទៅ ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ ក្នុង​អត្រា​ការ​ប្រាក់​ទាប​បំផុត​១​ភាគរយ​/​ខែ ដោយ​បង់​រំលស់​ត្រឹមតែ​២០១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ និង​មាន​រយៈពេល​១០​ឆ្នាំ​។ ប្រសិនបើ​លោក​អ្នក​បង់​ផ្ដាច់​នឹង​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី ឬ​ទទួល​បាន​ប្លង់​រឹង​ប្រើប្រាស់​ជា​ផ្លូវការ​។

មិនតែប៉ុណ្ណោះ លោក​អ្នក​អាច​ទទួលផល​ចំណេញ​១៥​ភាគរយ​ទៅ​៣០​ភាគរយ លើ​ដើមទុន​ក្នុង​១​ឆ្នាំ បន្ទាប់​លោក​អ្នកទិញ​ដី​ឡូត៍​នៅ​តំបន់​ដែល​កំពុង​អភិវឌ្ឍ​នេះ ដែល​ជា​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នា​ពេល​អនាគត​។

គួរ​បញ្ជាក់​ថា គម្រោង​ដី​ឡូត៍​ពុះ​លក់​របស់​ក្រុមហ៊ុន អេស ភី អភិវឌ្ឍន៍ នៅ​ក្រុង​តា​ខ្មៅ ស្ថិត​ជាប់​នឹង​បុរី​ពិភព​ថ្មី ហើយ​ទីនោះ​មាន​រោងចក្រ មាន​សំណង់​អគារ​ជា​ច្រើន​កំពុង​សាងសង់ មាន​ធនាគារ និង​មាន​បុរី​ជា​ច្រើន ស្ថិត​នៅ​ទីនោះ​ផង​ដែរ និង​ជា​តំបន់​កំពុង​អភិវឌ្ឍន៍ មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់  និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​តាម​តម្រូវការ​។

សម្រាប់​ព័ត៌មាន​លម្អិត លោក​អ្នក​អាច​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​លក់​របស់​ក្រុមហ៊ុន អេស ភី អភិវឌ្ឍន៍ ដី​ឡូត៍ លោក​ដា​រក្ស ០៨៧ ៩៥ ២០ ២៥/ ០១៦ ២៨ ០៤ ២១ និង​លោក ស៊ីញេ​ន ០៨៦ ៧៩៥ ០៤៧/ ០១៦ ៨៣៥ ៨៨៤ ៕