ស្លុយណាស់! ចាប់សត្វឃ្មុំ រាប់រយក្បាល យកមកស៊ីលេង និងដាក់លើខ្លួន គ្មានញញើតសោះ (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិចិន វ័យក្មេងម្នាក់ បានធ្វើឲ្យ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត មានការភ្ញាក់ផ្អើល និងបុកពោះ យ៉ាងខ្លាំង បន្ទាប់ពីរូបគេ ចាប់សត្វឃ្មុំ រាប់រយក្បាល យកមកស៊ីលេង និងដាក់លើខ្លួន ដោយគ្មានភាពភ័យខ្លាច ឬញញើតអ្វីទាល់តែសោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ចាប់សត្វឃ្មុំស៊ី និងប្រលែងលេង ដោយគ្មានញញើតនោះ បានកើតឡើង កាលពីថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងខេត្ត Yunnan ប្រទេសចិន។

ជាមួយគ្នានេះដែរ ហេតុការណ៍នោះ ក៏ត្រូវបានថត ជាខ្សែវីដេអូផងដែរ ដោយបង្ហាញឲ្យឃើញ បុរសវ័យក្មេងរូបនោះ លូកដៃទៅចាប់សត្វឃ្មុំ រាប់រយក្បាល ដែលកំពុងតែផ្តុំគ្នា នៅលើជញ្ជាំងផ្ទះ រួចក៏ដោះអាវចេញ និងយកសត្វឃ្មុំទាំងនោះ មកដាក់លើខ្លួន ដែលមើលទៅ ពិតជាគួរឲ្យញាក់សាច់មែនទែន។

ជាងនេះទៅទៀត បុរសវ័យក្មេង ចិត្តសឿងរូបនោះ ថែមទាំងបានចាប់សត្វឃ្មុំ មកស៊ីទាំងរស់ទៀតផង ប៉ុន្តែលទ្ធផលបានត្រឹមតែ ឈ្លក់ និង ខ្ជាក់សត្វឃ្មុំ ចេញមកវិញតែប៉ុណ្ណោះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត

ស្ត្រីជាម្តាយម្នាក់ ប្រហែលជា ប្រឈមមុខ នឹងការពិន័យ បន្ទាប់ពីរូបនាង បានឲ្យកូនស្រីជំទង់ របស់ខ្លួន ដើម្បីអាច ស្រកទម្ងន់បាន។

ចំពោះមូលហេតុ ដែលរូបនាង សុខចិត្តធ្វើបែបនេះ ពីព្រោះចង់ឲ្យកូនស្រី មានរាងស្អាត ដើម្បីអាចចូលរួម កម្មវិធីប្រកួតសម្រស់ នឹងមក ដល់ក្នុង ពេល ឆាប់ៗនេះបាន។ ប៉ុន្តែជាលទ្ធផល គឺពោះរបស់ក្មេងស្រី ជំទង់ម្នាក់នោះ កាន់តែ រីកប៉ោងទៅៗ ហើយគ្រូពេទ្យ និងបុគ្គលិក ក្នុងមន្ទីរពេទ្យ បានគិតថា នាងប្រហែល ជាមានផ្ទៃពោះ។

ក្រោយពី បានពិនិត្យហើយ គឺគ្មានសញ្ញាអ្វី បញ្ជាក់ថា ក្មេងស្រីម្នាក់នេះ មានផ្ទៃពោះឡើយ ប៉ុន្តែក្រុម គ្រូពេទ្យ បានប្រទះឃើញ អ្វីម្យ៉ាង នៅក្នុង ពោះវៀនរបស់នាង ទៅវិញ។

ខណៈពេលនោះដែរ ក្មេងស្រីម្នាក់នោះ ក៏បានចូលបន្ទប់ទឹក បន្ទាប់មកនាង បានស្រែកយ៉ាងខ្លាំង។ ដូច្នេះ គ្រូពេទ្យម្នាក់ ក៏បានរត់ចូលទៅមើល ថាមាន រឿងអ្វីកើតឡើង ស្រាប់តែបានឃើញដង្កូវជាច្រើន ពេញចានបង្កន់។ ភ្លាមៗនោះ គ្រូពេទ្យ ក៏បាននិយាយលួងលោមនាងថា នាងនឹងអាច ជាសះស្បើយ ធម្មតាវិញ ពីព្រោះដង្កូវ បានចេញពីរាងកាយហើយ។

ក្រោយពី ស្ត្រីជាម្តាយ បានដឹងរឿងនេះហើយ នាងបានសូមទោស ទៅកូនស្រី ហើយរូបនាងក៏បានប្រាប់ ទៅគ្រប់គ្នាថា នាងគ្រាន់តែ ចង់ឲ្យកូន ស្រីរបស់ខ្លួន មានរាងស្រឡូន តែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្លុយណាស់! ចាប់សត្វឃ្មុំ រាប់រយក្បាល យកមកស៊ីលេង និងដាក់លើខ្លួន គ្មានញញើតសោះ (មានវីដេអូ)

ស្លុយណាស់! ចាប់សត្វឃ្មុំ រាប់រយក្បាល យកមកស៊ីលេង និងដាក់លើខ្លួន គ្មានញញើតសោះ (មានវីដេអូ)