លាន អា​ហ្វ្រី​គីនីន លាតត្រដាង​ភាពជូរចត់ ដែលជា​ដើមចម​នៃ​រឿង​លែងប្រពន្ធ​ស្ងាត់ៗ​

​រាជធានី​ភ្នំពេញ : មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាមួយនឹង​បង្ហោះ​របស់លោក លាន អា​ហ្វ្រី​គីនីន ដែល​អះអាងថា​រវាង​លោក និង​អ​តី​តារា​សម្ដែង​នាង​កែវ វ​លក្ខណ៍ ដែលជា​បងស្រី​បង្កើត​របស់​តារា​សម្ដែង កែវ ស្រី​នាង ត្រូវបាន​ដាច់ដោច​គ្នា​នោះ​។ ក្នុងនោះ​លោក​ក៏បាន​បញ្ជាក់​អោយដឹងពី​រឿង​ឆ្អែត​ចិត្ត ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ ដែល​លោក​បាន​អះអាងថា មិនអាច​ស៊ូទ្រាំ​ចំពោះ​អ្នកនាង​កែវ វ​លក្ខណ៍​បាន​បន្ត​នោះដែរ​។​

 

​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​លាន អា​ហ្វ្រី​គីនីន កាលពី​យប់​ថ្ងៃទី​១៤ ឧសភា លោក​បាន​បង្ហោះ​ថា​«​ខ្ញុំ​ប្រកាស់​រើស​ប្រពន្ធ តែ​បែរជា​ចង់​រករឿង​ខ្ញុំ ពួកយើង​លែង​គ្នា​ហើយ ជិត​មួយឆ្នាំ​បង​ទុកអោយ​អូន​យកប្តី​ចុះ តែ​បង​ក៏​ត្រូវការ​ប្រពន្ធ​ដែរ បង​ចាស់​ហើយ​លុយ​បង​រកបាន​បង​ត្រូវការ​មាន​សេចក្តីសុខ​ដែរ យើង​អស់​និស្ស័យ​ហើយ អូន​ដើរ​ផ្លូវ​អូន បង​ដើរ​ផ្លូវ​បង​ណា បង​សុំ​កុំ​ប្រើ​ពាក្យអសុរស​!

 

​ខ្ញុំ​ខំ​រាល់ថ្ងៃ បើ​ខ្ញុំ​មិនកើត​ស្មានថា​ខ្ញុំ​ចិញ្ចឹម​អ្នក​ក្នុងផ្ទះ​១១​នាក់ ជាង​១០​ឆ្នាំ​រស់ ហើយរ​ស់បែប​មធ្យម​មិនមែនរ​ស់បែប low class ta ហឺ ហឺ ឈប់ ខ្ញុំ​ត្រូវការ​មានគ្រួសារ ច​ង្គៀ​ង​ផ្ទះ​ណា​ភ្លឺ​ផ្ទះ​នោះ​»​។​

 

​ការលើកឡើង​របស់លោក​គឺ​បានបង្ហាញ​យ៉ាងច្បាស់​ថា​ជិវិត​ស្នេហា​រវាង​លោក និង​តារា​សម្ដែង​នាង​កែវ វ​លក្ខណ៍ ដែល​បាន​ភព​ប្រសព្វ​គ្នា​ជា​ប្ដី​ប្រពន្ធ​រហូត​បានកូន​ពូន​ជា​ចៅ​នោះ ត្រូវបាន​បែកបាក់​ប្រមាណ​ជិត​មួយឆ្នាំ​ហើយ ដោយ​លោក​បាន​ពន្យល់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក្រោយ​ការ​បង្ហោះ​សារ​នោះ​ថា គឺ​ដោយសារតែ​អតីត​ភរិយា​របស់លោក​មិន​ផ្ដល់​តម្លៃ​ដល់​លោក និង​មាក់ងាយ​លោក​បើទោះជា​លោក​ប្រឹងប្រែង​រកលុយ​មក​គ្រប់គ្រង​សមាជិក​ក្នុងផ្ទះ​ចំនួន​១១​នាក់ ក្នុងពេល​រួមរស់​អោយមាន​ជីវភាព​ល្អប្រសើរ​។ លោ​កថា​ខ្លួន​សុខចិត្ត​យក​អ្នក​មិន​ស្អាត អោយតែ​គេ​អោយ​តម្លៃ​ប្ដី​។​

 

​ក្នុងនោះ​លោក​ក៏បាន​បញ្ជាក់ថា ខ្លួន​ខំ​ស្ទើរ​ឆ្កួត​ទាំង​ក្ដៅ​ទាំងរ​ងារ​គឺ​ស្គាល់​រសជាតិ ក្នុងពេល​ជីវិត​រួមរស់​ជាមួយ​អ្នកនាង​កែវ វ​លក្ខណ៍​មុនពេល​សម្រេចចិត្ត​បែក​នោះ​ផងដែរ​៕

លាន អា​ហ្វ្រី​គីនីន លាតត្រដាង​ភាពជូរចត់ ដែលជា​ដើមចម​នៃ​រឿង​លែងប្រពន្ធ​ស្ងាត់ៗ​ លាន អា​ហ្វ្រី​គីនីន លាតត្រដាង​ភាពជូរចត់ ដែលជា​ដើមចម​នៃ​រឿង​លែងប្រពន្ធ​ស្ងាត់ៗ​ លាន អា​ហ្វ្រី​គីនីន លាតត្រដាង​ភាពជូរចត់ ដែលជា​ដើមចម​នៃ​រឿង​លែងប្រពន្ធ​ស្ងាត់ៗ​

លាន អា​ហ្វ្រី​គីនីន លាតត្រដាង​ភាពជូរចត់ ដែលជា​ដើមចម​នៃ​រឿង​លែងប្រពន្ធ​ស្ងាត់ៗ​