អត្ថ​ប្រយោជន៍របស់ ​Youtube ទាំង 5 ដែលអ្នកមិនទាន់បានស្វែងយល់

អត្ថ​ប្រយោជន៍របស់ ​Youtube ទាំង 5 ដែលអ្នកមិនទាន់បានស្វែងយល់

បណ្ដាញចែកចាយវីដេអូយក្យ Youtube ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ហើយត្រូវបានក្រុមហ៊ុន Google ទិញយកនៅឆ្នាំ២០០៦ ក្នុងតម្លៃប៉ុន្មានជា 1,65 ពាន់លានដុល្លារ។ YouTube ពិតជាទទួលបានជោគជ័យយ៉ាងខ្លាំងដោយមានអ្នកចូលទស្សនាជាប្រចាំថ្ងៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនរកចំណូលបានតាមការផ្សាយពាណិជ្ជកម្ម Google AdSense។ មិនចាំបាច់និយាយដល់អ្នកប្រើនៅក្រៅប្រទេសឡើយ សូម្បីតែប្រជាជនខ្មែរ ម្នាក់ៗសុទ្ធតែស្គាល់ YouTube ដែលជាប្រភពប្រមូលផ្ដុំដោយវីដេអូយ៉ាងសំបូរបែបឥតខ្វះ។
ទោះបីអ្នកហាក់ដូចជាថ្នឹកនឹង YouTube ណាស់ក៏ដោយ ប៉ុន្តែនៅតែមានប្រិយមិត្តភាគច្រើនមិនទាន់ស្គាល់គន្លឹះនៃការប្រើបណ្ដាញចែកចាយវីដេអូនេះ អស់នៅឡើយ។ ទំព័រនេះ យើងសូមលើកយកល្បិច ៥ចំណុចមានប្រយោជន៍សម្រាប់ការទស្សនាវីដេអូ YouTube ដូចខាងក្រោម៖

១) បិទការរំខានផ្សេងៗនៅលើវីដេអូដែលកំពុងទស្សនា (Disabling Video Annotation)

Image: អត្ថ​ប្រយោជន៍របស់ ​Youtube ទាំង 5 ដែលអ្នកមិនទាន់បានស្វែងយល់

ប្រសិនប្រិយមិត្តដែលចេះចាប់អារម្មណ៍ នោះប្រាកដជាស្គាល់ថា អ្វីជាការរំខាននៅលើវីដេអូ YouTube។ ផ្ទាំងសាររំខានត្រូវបានគេធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញឱ្យអ្នកទស្សនាបន្តចុចមើលវីដេអូរបស់ម្ចាស់គណនី Channel បន្តឥតដាច់ ដែលវាមានជាការបង្ហាញព័ត៌មានបន្ថែម (extra information) ឬជាតំណភ្ជាប់ (link) ទាក់ទងនឹងវីដេអូផ្សេងៗទៀត។ វាមានសារប្រយោជន៍សម្រាប់អ្នកបង្ហោះវីដេអូ (uploader) ប៉ុន្តែវាអាចជាការរំខានខ្លាំងដល់អ្នកទស្សនា ព្រោះមិនថា ផ្ទាំងតិចឬច្រើន តែងតែបាំងទៅលើវីដេអូដែលអ្នកកំពុងទស្សនាជក់ចិត្ត ពិបាកដល់អ្នកយកមកចុចបិទដដែលៗ។

២) បង្ខំការទាញយកបណ្ដោះអាសន្ននៃវីដេអូទាំងមូល (Force Buffering Of The Entire Video)

Image: អត្ថ​ប្រយោជន៍របស់ ​Youtube ទាំង 5 ដែលអ្នកមិនទាន់បានស្វែងយល់
តាមពិត YouTube គាំទ្រការទាញយកទិន្នន័យរបស់វីដេអូមួយបណ្ដោះអាសន្ន ឬហៅថា buffer បានត្រឹមរយៈពេល ៣០វិនាទីប៉ុណ្ណោះ នៃប្រវែងសរុបនៃវីដេអូមួយ នៅពេលអ្នកចុចស្ទប់ (pause)។ នៅពេលអ៊ីនធឺណិតរបស់អ្នកពុំសូវលឿនគ្រប់គ្រាន់ក្នុងការទាញយកវីដេអូមកទស្សនាទាន់ពេលទេ នោះវានឹងអាក់ ការទស្សនា។ ដូច្នេះដើម្បីជៀសវាងបញ្ហានេះ អ្នកអាចបង្ខំ (force) YouTube ដើម្បីធ្វើ buffer លើវីដេអូទាំងមូល មុនពេលវាអាចលេងបាន។
គេអាចប្រើ SmartVideo សម្រាប់ YouTube ដែលជា tool អាចជួយដោះស្រាយបញ្ហានេះបាន។ ចំពោះអ្នកប្រើ Firefox សូមដំឡើង Add-On នេះ ហើយប្រសិនអ្នកប្រើ Chrome សូមដំឡើង Add-On នេះ។ ក្រោយពីបានដំឡើងរួចហើយ សូមបើកវីដេអូឡើង អ្នកនឹងឃើញជម្រើសថ្មីមួយដូចរូប ហើយត្រូវចុចលើ Global Preferences និងធីក (tick) លើប្រអប់ Smart Buffer ជាការស្រេច។

៣) បិទការចាក់ចម្រៀងស្វ័យប្រវត្តិ (Disable Autoplay)

Image: អត្ថ​ប្រយោជន៍របស់ ​Youtube ទាំង 5 ដែលអ្នកមិនទាន់បានស្វែងយល់
YouTube នឹងចាប់ផ្ដើមលេងវីដេអូដែលអ្នកទើបបានទស្សនាថ្មីៗ ដែលពេលខ្លះវាអាចជាការរំខានមួយ។ ដើម្បីបិទមុខងារនេះ ត្រូវប្រើ Add-On ដែលមានឈ្មោះ YouTube Control Center សម្រាប់កម្មវិធី Firefox ឬ Add-On ឈ្មោះ Stop Autoplay សម្រាប់ Chrome។ វាមានជម្រើសសម្រាប់គ្រប់គ្រងវីដេអូ YouTube។ ដំឡើង Add-On ហើយស្វែងរកឃ្លា Autoplay video when the play load ដើម្បីដកធីកចេញ ដើម្បីបិទ Autoplay។ អ្នកត្រូវដំឡើងចូលកម្មវិធី Chrome រួចហើយបើកដំណើរការ (activate) វាតាមទំព័រ (page) chrome://extensions/។

៤) ទស្សនា YouTube ក្នុងទម្រង់យឺត (Watching YouTube In Slow-Motion)

Image: អត្ថ​ប្រយោជន៍របស់ ​Youtube ទាំង 5 ដែលអ្នកមិនទាន់បានស្វែងយល់
ពេលខ្លះអ្នកកំពុងទស្សនាវីដេអូនៅលើ YouTube ហើយមានសកម្មភាព ឬចលនាខ្លះមានភាពលឿនពេក ពិបាកទស្សនាយល់ ដែលលោកអ្នកប្រហែលចង់ត្រឡប់មកមើលម្ដងទៀត ប៉ុន្តែនៅតែពិបាកក្នុងការបែងចែកដឹង។ ដូច្នេះ លោកអ្នកប្រហែលចង់ឱ្យវីដេអូលេងយឺតៗជាងនេះ ដើម្បីទស្សនាងាយយល់។

៥) ទាញយក Subtitle របស់វីដេអូ YouTube (Download A YouTube Video’s Subtitle)
បច្ចុប្បន្នមានវីដេអូយ៉ាងច្រើនសន្ធឹកសន្ធាប់បានបង្ហោះនៅលើ YouTube ដែលមានភាសាផ្សេងៗគ្នាជាច្រើន ហើយប្រហែលអាចជាភាសាដែលអ្នកត្រូវការងាយស្រួលទស្សនាយល់បាន។ តាមពិត YouTube អនុញ្ញាតឱ្យអ្នកបង្ហោះវីដេអូ (video author) បន្ថែមនូវ subtitles ដើម្បី ជួយដល់អ្នកទស្សនាឱ្យមានភាពងាយយល់អត្ថន័យនៃវីដេអូដែលបានបង្ហោះទៅទាំងនោះ។ ទោះជាយ៉ាងណា ប្រសិនអ្នកទាញយកវីដេអូជាក់លាក់មួយ ដូច្នេះ Subtitle នឹងមិនមកជាមួយឡើយ។
ដូច្នេះអ្នកអាចប្រើ KeepSub ដើម្បីទាញយក subtitle ដែលបង្កប់ក្នុងវីដេអូមួយបាន។ ដោយគ្រាន់តែចម្លង (copy) អាសយដ្ឋាន (URL)ដើម្បីទៅ paste ក្នុងកម្មវិធី រួចហើយចុច Enter នោះកម្មវិធី KeepSub នឹងស្វែងរក subtitles សម្រាប់ទាញយកមកជាមួយវីដេអូ។ សូមបញ្ជាក់ថា កម្មវិធី KeepSub នេះថែមទាំងអាចផ្ដល់នូវ subtitles ជាភាសានានាដែលអ្នកត្រូវការ បកប្រែតាម Google Translate ក៏បាន៕

Image: អត្ថ​ប្រយោជន៍របស់ ​Youtube ទាំង 5 ដែលអ្នកមិនទាន់បានស្វែងយល់

---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
អត្ថ​ប្រយោជន៍របស់ ​Youtube ទាំង 5 ដែលអ្នកមិនទាន់បានស្វែងយល់

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ

Facebook

Sovann2.com
អត្ថ​ប្រយោជន៍របស់ ​Youtube ទាំង 5 ដែលអ្នកមិនទាន់បានស្វែងយល់

ចុះថ្ងៃទី 16 ខែឧសភា ឆ្នាំ 2016 ម៉ោង 10:00 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ