៦ ក្បាច់ បន្តឹង​ត្រគៀក​ឱ្យ​អែម​ដូច​តារា​ម៉ូ​ដែល

ក្បាច់ទី ១
-ឈរកន្ធែកជើងទាំងសងខាងដោយឱ្យមានទំហំស្មើនឹងស្មារទាំងពីរ ។ ក្តាប់ដៃទាំងសង(ក្តាប់រលុងៗ)មកដាក់ក្នុងកម្ពស់ត្រឹមដើមទ្រូង ។

-ត្រូវធ្វើចលនាសន្សឹមៗដោយពង្រួញដងខ្លួនចុះ ប៉ុន្តែខ្នងត្រូវប្រឹងឱ្យតឹងនិងត្រគាកអ៊ែនទៅខាងក្រោយ ។ បង្កោងជង្គង់រហូតភ្លៅស្របគ្នាជាមួយនឹងផ្ទៃដី ដោយធ្វើកាយវិការហាក់បីដូចជាកំពុងអង្គុយ ។ ទោះបីយ៉ាង ណាការឈរក្នុងកាយវិការនេះមិនត្រូវឱ្យជង្គង់លយហួសម្រាមជើងនោះឡើយ ។

ក្បាច់ទី ២
-ឈរកន្ធែកជើងទាំងសងខាងឱ្យបានទំហំស្មើនឹងស្មាទាំងសងខាងក្តាប់ដៃទាំងសងខាង(ក្តាប់រលុង)ឱ្យបានកំពស់ស្មា ។
-ដាក់ដងខ្លួនចុះសន្សឹមៗឱ្យខ្នងពន្លូតតឹងព្រមជាមួយដាក់ត្រគាកទៅផ្នែកខាងក្រោយរហូតទាល់តែភ្លៅស្របគ្នាជាមួយផ្ទៃដី ។
-ងើបដងខ្លួនឡើងត្រឡប់ទៅរកក្បាច់ដើមវិញព្រមជាមួយនឹងលើកជើងឆ្វេងទាត់ទៅផ្នែកខាងមុខឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន ។ បន្ទាប់ពីនោះឱ្យដាក់ដងខ្លួនចុះដូចដើមវិញរួចហើយឱ្យផ្លាស់ទៅទាត់ជើងស្តាំដោយធ្វើដូចគ្នានឹងជើងឆ្វេងដែរ ។
-ធ្វើឆ្លាស់ជើងគ្នាទៅមក ១៥ដងហើយធ្វើឱ្យបាន១សិច(១សិចស្មើ៣ដង)រួមអនុវត្តឱ្យបាន៣សិច។

ក្បាច់ទី ៣
-ឈរកន្ធែកជើងទាំងសងខាងឱ្យបានស្របគ្នាជាមួយនឹងស្មា ហើយដៃទាំងពីរក្តាប់(រលុងៗ)លើកដាក់ឱ្យស្មើនឹងដើមទ្រូង ។
-ដាក់ដងខ្លួនចុះសន្សឹមៗព្រមជាមួយនឹងខ្នងត្រូវពន្យឺតឱ្យតឹង ព្រមជាមួយនឹងទយត្រគាកទៅខាងក្រោយរហូតទាល់តែស្របគ្នាជាមួយនឹងផ្ទៃដីខាងក្រោម ។
-ងើបដងខ្លួនទៅវិញយ៉ាងឆាប់រហ័សដោយធ្វើកាយវិការដូចគ្នានឹងការលោត ព្រមជាមួយគ្នានេះឱ្យបង្វិលជើងឆ្វេងទៅមកធ្វើជារង្វង់មូលនិងបន្ទាប់ពីនោះឱ្យដាក់ដងខ្លួនដូចដើមវិញហើយប្រើជើងស្តាំធ្វើបែបនេះវិញម្តង ។
-ធ្វើឆ្លាស់ជើងគ្នាទៅមកឱ្យបាន ១៥ ដងហើយធ្វើឱ្យបាន១សិច(១សិចស្មើ៣ដង)រួមអនុវត្តឱ្យបាន ៣សិច ។

ក្បាច់ទី ៤
-លុតជង្គង់លើកន្ទេលដោយប្រើដៃទាំងសងខាងទប់លើផ្ទៃដី ។
-លើកជើងឆ្វេងសណ្តូកចេញទៅផ្នែកខាងក្រោយឱ្យអស់រួចហើយទាញជើងត្រឡប់មកវិញ។អនុវត្តក្បាច់នេះឱ្យបានចំនួន ១៥ លើក រួចហើយផ្លាស់ទៅអនុវត្តជើងស្តាំវិញម្តង ។
-អនុវត្តក្បាច់នេះក្នុងជើងម្ខាងៗឱ្យបាន១៥លើកនិងឱ្យបាន៣ស៊ិច។

ក្បាច់ទី ៥
-លុតជង្គង់លើផ្ទៃកន្ទេល ដាក់ដៃទាំងសងខាងលើកន្ទេល(ធ្វើដូចគ្នានឹងពួយអាវ៉ង់)ដោយប្រើបាតដៃនិងកែងដែទប់ទម្ងន់) ។
-លើកជើងឆ្វេងចេញទៅផ្នែកខាងក្រោយឱ្យអស់ រួចហើយទាញជើងបកមកវិញ អនុវត្តក្បាច់នេះឱ្យបាន
១៥លើក រួចហើយប្តូរទៅអនុវត្តជើងស្តាំវិញម្តង ។
-អនុវត្តក្បាច់នេះក្នុងជើងម្ខាងៗ ១៥ លើក ឱ្យបាន ៣ សិច ។

ក្បាច់ទី ៦
-លុតជង្គង់លើកន្ទេល ដាក់កែងដៃខាងស្តាំផ្អឹបជាប់នឹងផ្ទៃកន្ទេល ចំណែកដៃឆ្វេងទប់នឹងផ្ទៃកន្ទេលដើម្បីទ្រទ្រង់ទម្ងន់ ។
-សណ្តូកជើងឆ្វេងទៅផ្នែកខាងក្រោយឱ្យបានអស់បំផុត រួចហើយទាញជើងត្រឡប់មកកន្លែងដើមវិញ។អនុវត្តវិធីនេះដដែលៗឱ្យបាន១៥លើក ។
-ផ្លាស់ប្តូរដាក់កែងដៃឆ្វេលើផ្ទៃដី ប្រើដៃស្តាំជួយទ្រទ្រង់ទម្ងន់វិញម្តង។ចំណែកដៃឆ្វេងទប់ផ្ទៃដើម្បីទ្រទ្រង់ ទម្ងន់ដងខ្លួន រួចហើយលើកសណ្តូកជើងស្តាំទៅផ្នែកខាងក្រោយវិញម្តង។
-អនុវត្តជើងម្ខាងៗឱ្យបាន១៥លើកនិងជើងម្ខាងៗត្រូវអនុវត្តឱ្យបាន៣សិច៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ៦ ក្បាច់ បន្តឹង​ត្រគៀក​ឱ្យ​អែម​ដូច​តារា​ម៉ូ​ដែល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:សុខភាព
Tags: