តារា​7​នាក់​ត្រូវ​ហាម​ចូល​ប្រទេស​មួយ​ចំនួន

គេហទំព័រ The Coverage បាន​ចេញផ្សាយ​ពី​តារា​បរទេស​១០​នាក់​ដែល​ប្រទេស​មួយ​ចំនួន​ហាម​មិន​ឱ្យ​ចូល​ដោយសារ​តែ​អំពើ​មិន​គប្បី​របស់​ពួក​គេ​ដូច​ជា​ភាព​សិច​ស៊ី ការ​ប្រើ​សារធាតុ​ញៀន និង​រឿងអាស្រូវ​មួយ​ចំនួន​ទៀត ។

១-​នាង Lady Gaga
តារាចម្រៀង អ្នកនិពន្ធ​បទ​ចម្រៀង និង​ជា​តារា​សម្តែង​អា​មេ​រិ​ក​វ័យ​៣០​ឆ្នាំ នាង​ឡេ​ឌី ហ្កា​ហ្កា ត្រូវ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ហាម​ចូល​ជា​ដាច់ខាត ។ ការ​ហាមប្រាម​នេះ​ដោយសារ​តែ​បទ​ចម្រៀង​ល្បី​រន្ទឺ​របស់​នាង «Poker Face » មាន​លក្ខណៈ​ពាក់ព័ន្ធ​រឿង​សិច ។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី ។

២-​លោក Chris Brown
តារាចម្រៀង អ្នកនិពន្ធ​បទ​ចម្រៀង អ្នក​រាំ និង​ជា​តារា​សម្តែង​អា​មេ​រិ​ក​វ័យ​២៦​ឆ្នាំ ត្រូវ​ប្រទេស​អង់គ្លេស​ហាមឃាត់ ។ មូលហេតុ​នៃ​ការ​ហាមឃាត់​គឺ​ការ​រំលោភ​បំពាន​ទៅ​លើ​មិត្ត​ស្រី​របស់​លោក​នាង​រី​ហា​ណា ។

៣-​នាង Paris Hilton
តារា​ពហុ​ជំនាញ​វ័យ​៣៥​ឆ្នាំ នាង​ប៉ា​រី​ស ហ៊ី​ល​តុ​ន ត្រូវ​ប្រទេស​ជប៉ុន​ហាម​ចូល ព្រោះតែ​ការ​ចោទប្រកាន់​ប្រើប្រាស់​សារធាតុ​ញៀន ហើយ​ក្រុង​ឡាស​វេ​ហ្គា​ស បាន​រារាំង​នាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ។

៤-​លោក Snoop Dogg
តារា​រ៉េ​ប និង​សម្តែង​អា​មេ​រិ​ក​វ័យ​៤៤​ឆ្នាំ លោក Snoop Dogg ត្រូវ​ប្រទេស​ន័​រ​វែ​ស​រារាំង​មិន​ឱ្យ​ចូល​រយៈពេល​ពីរ​ឆ្នាំ​ដោយសារ​តែ​ប៉ូលិស​រក​ឃើញ​មាន​កញ្ឆា​តាម​ខ្លួន​នៅ​អាកាសយានដ្ឋាន ។

៥-​នាង Miley Cyrus
តារាចម្រៀង និង​សម្តែង​អា​មេ​រិ​ក​វ័យ​២៣​ឆ្នាំ​នាង Miley Cyrus​ត្រូវ​ប្រទេស​ចិន​ហាម​មិន​ឱ្យ​ចូល​សម្តែង ព្រោះតែ​កាយវិការ​មិន​សមរម្យ​របស់​នាង ។

៦-​លោក Brad Pitt
ស្វាមី​នាង​អេ​ន​ចេ​លី​ណា ជោ​លី លោក ប្រេត ភី​ត ត្រូវ​ប្រទេស​ចិន​ហាមឃាត់​ដោយសារ​តែ​ការ​គាំទ្រ​ដល់​តំបន់​ទី​បេ ។ ចំណែក​លោក Harrison Ford ផលិតករ​ខ្សែភាពយន្ត​, លោក Martin Scorsese ផលិតករ​ខ្សែភាពយន្ត និង​តារា​ច្រើន​នាក់​ទៀត ក៏​ត្រូវ​ហាមឃាត់​ដែរ ។

៧-​នាង Beyoncé និង Jay Z
តារា​ពហុ​ជំនាញ​អា​មេ​រិ​ក​វ័យ​៣៤​ឆ្នាំ នាង Beyonce ត្រូវ​ប្រទេស​ម៉ា​ឡេ​ស៊ី​ហាម​ព្រោះ​ភាព​សិច​ស៊ី​ហួសហេតុ ។ ចំណែក​ស្វាមី​របស់​នាង​លោក Jay Z ក៏​ត្រូវ​ហាម​ដែរ​ពី​ប្រទេស​ចិន​ចំពោះ​អត្ត​ចរិត​ឈ្លើយ​របស់​នាង ៕