វិធីងាយៗ អាចជួយលោកអ្នក ដាំផ្លែស្តូប័ររី បានដោយខ្លួនឯង នៅផ្ទះ (មានវីដេអូ)

សូមទស្សនា វីដេអូ ខាងក្រោម៖

លែស្តូប័ររី គឺជាផ្លែឈើម្យ៉ាងដែលរូបរាងមូលធំល្មម មានទំហំប៉ុនមេជើង ភាគច្រើនមានពណ៌ក្រហម។ ផ្លែស្តូប័ររី មិនត្រឹមជាផ្លែឈើដែលមានរូបរាងស្រស់ស្អាត គួរឱ្យស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែ  ផ្លែស្តូប័ររី ក៏ជាផ្លែឈើ  ដែលផ្តល់នូវសារធាតុចិញ្ចឹម និងវីតាមីនជាច្រើន មានអត្ថប្រយោជន៍សម្រាកសុខភាពរាងកាយមនុស្ស។

ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នកនូវវិធីដាំផ្លែស្តូប័ររី ប្រើគ្រាប់ (ដំាដោយគ្រាប់) ងាយៗអាចឱ្យលោកអ្នកដាំបានដោយខ្លួនឯងនៅផ្ទះ។

វិធីងាយៗ អាចជួយលោកអ្នក ដាំផ្លែស្តូប័ររី បានដោយខ្លួនឯង នៅផ្ទះ (មានវីដេអូ)

ដំបូង សូមយកគ្រាប់ផ្លែកស្តូប័ររី (ទិញ ឬ បេះយកគ្រាប់ពីផ្លែស្តូប័ររីចាស់ៗ) បន្ទាប់មក ដាក់ដីដែលមានលាយជីធម្មជាតិ (ដូចជា ជីអាចម៍ប្រជៀវ) ឬអ៊ីប៉ុង ស្រូបទឹក ក្នុងប្រអប់ផ្លាស្ទីច១រួចយកគ្រាប់ស្តូប័ររី ដាក់កប់ពីលើដីបន្តិច ឬ ដាក់រោយ ពីលើអ៊ីប៉ុនស្រូបទឹក ដោយប្រើទឹកស្រោចឱ្យសព្វដី ឬអ៊ីប៉ុងនោះ ក្របទុករយៈពេលប៉ុន្មានថ្ងៃក្រោយមក ពេលដើមស្តូប័ររីដុះសូមបើកមាត់ថង់ផ្លាស្ទីច ដើម្បីឱ្យដើមស្តូប័ររី អាចស្រូមយកកម្តៅថ្ងៃ។

វិធីងាយៗ អាចជួយលោកអ្នក ដាំផ្លែស្តូប័ររី បានដោយខ្លួនឯង នៅផ្ទះ (មានវីដេអូ)

ពេលដើមស្តូប័ររីធំល្មម លោកអ្នកផ្លាស់ប្តូរយកវា ទៅដាំបាន ដោយប្រើជាថូ ឬដាំនៅលើដីធម្មតា ទៅតាមចំណងចំណូលចិត្តរបស់លោកអ្នក។
បញ្ជាក់៖ សូមបញ្ជាក់ថា ដើមស្តូប័ររីមិនត្រូវការកម្តៅថ្ងៃខា្លំងពេកនោះទេ៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • វិធីងាយៗ អាចជួយលោកអ្នក ដាំផ្លែស្តូប័ររី បានដោយខ្លួនឯង នៅផ្ទះ (មានវីដេអូ)已关闭评论
  • 25 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:ចំនេះដឹង
Tags: