ឃើញ​សមត្ថកិច្ច​ភ័យ ធ្លាក់​ផ្លូវ​ក្អួត​ចេញ​ឈើ

ខេត្តកំពង់ចាម ៖ គោ​យន្ត​ច្នៃ​១​គ្រឿង​ដែល​ដឹកឈើ​សុ​ក្រំ​៤​ដុំ​ធំ​ៗ​បាន​ក្រឡាប់​ចេញពី​ផ្លូវ​ខេត្ត​លេខ​២២២ ត្រង់​ចំណុច​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទៀប ស្រុក​ចំការលើ ខេត្តកំពង់ចាម កាលពី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ពេល​នេះ​ត្រូវ​បាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ។

សមត្ថកិច្ច​បញ្ជាក់​ថា គោ​យន្ត​ច្នៃ​នេះ​ក្រឡាប់​កាលពី​ថ្ងៃត្រង់​ម្សិលមិញ​(​ថ្ងៃ​ទី​១៥​ឧសភា​)​ខណៈ​ពេល​កំពុង​បើក​លើ​ផ្លូវ​ខេត្ត​លេខ​២២២​ពី​លិចទៅ​កើត​ក៏​ឃើញ​សមត្ថកិច្ច ពេល​នោះ​អ្នក​បើក​គោ​យន្ត​ព្យាយាម​រ៉ឺ​យ៉ែ​ថយក្រោយ​ចុះឡើង​ៗ​ដើម្បី​គេច​ពី​សមត្ថកិច្ច​ក៏​ក្រឡាប់​តែ​ម្តង​ទៅ ។