កម្លាំង​សមត្ថកិច្ច ខណ្ឌទួលគោក ឃាត់ខ្លួន​មនុស្ស​៥​នាក់​

ភ្នំពេញ:
នៅ​ព្រឹក​ច័ន្ទ​ទី​១៦ ខែឧសភា ២០១៦​នេះ  តំណាង​សមាគមន និង​សហគមន៍​ចំនួន​៤បានសម្រេច បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ  គោលបំណង​នៃ​ការធ្វើ​យុទ្ធនាការ​នេះគឺ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ត្រូវតែ​ដោះលែង​អ្នកការពារសិទ្ធិមនុស្ស​។​

​តំណាង​សហគមន៍ ទាំង​៤ នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ម៉ោង ៨ ព្រឹក​នៅមុខ​មហោស្រពចេនឡា ក្នុង​ខណ្ឌទួលគោក ក្បែរ​ផ្សារ​ដើម​គរ ដើម្បី​ជួបជុំគ្នា​​ដោយ​ស្លៀកខ្មៅ ដើម្បី​ដើរ​ហែ​ក្បួន​ឆ្ពោះទៅកាន់​គុក​ព្រៃ​សរ​។​

​ប៉ុន្តែ​ការជួបជុំ​នេះ​ត្រូវបាន​បរាជ័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ឯកភាពខណ្ឌទួលគោក ធ្វើការ​រារាំង និង​ចាប់​រុញ​ឡើងលើ​រថយន្ត​បញ្ជូន​​ទៅកាន់អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចំនួន​៥​នាក់​ដើម្បី​សាកសួរ ក្នុងនោះ​ទី​១.ឈ្មោះ ភោគ សុ​ភី​ន ភេទ ស្រី សកម្មជន​បូរី​កីឡា​​ទី​២.​ឈ្មោះ ង៉ូ​វ ណាវី ភេទ ស្រីសកម្មជន បូរី​កីឡា​​ទី​៣.​ឈ្មោះ យិន ស្រី​ន ភេទ ស្រី សកម្មជន បូរី​កីឡា​​ទី​៤.​ឈ្មោះ ច្រាយ នី​ម ភេទ ស្រី សកម្មជន​ថ្មគោល​​និង​ទី​៥.​ឈ្មោះ អ៊ី​ម ស្រី​ទូច ភេទ ស្រី សកម្មជនបឹងកក់​៕R5