ខណៈ​នេះ សមត្ថកិច្ច​កំពុង​ឡោម​ព័​ទ្ឋ​ចោរប្លន់​រថយន្ត​Luxus 470

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ២០១៦ សមត្ថកិច្ច​ចម្រុះ​បាន​និង​កំពុង​ឡោម​ព័​ទ្ឋ​ក្រុម​ចោរប្លន់​រថយន្ត Luxus 470 នៅ​ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ត Luxus 470 ដែល​ចោរប្លន់​បាន​យក​មក​ប្លុង​ចោល​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S 9925 ហើយ​ថា​ក្រុម​ចោរ​ដែល​មាន​កាំភ្លើងខ្លី​មួយ​ដើម​បាន​ធ្វើ​សកម្មភាព​ប្លន់​ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពី​ទំនប់​កប់​ស្រូវ​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ជាប់​ព្រំប្រទល់​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ យក​រថយន្ត ទូរស័ព្ទ​ដៃ កាបូប​លុយ និង​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ក្រោយ រហូត​ក្រុម​ចោរ​បើក​យក​រថយន្ត​ជន​រង​គ្រោះ​មក​ប្លុង​ចោល​ហើយ​ជនសង្ស័យ​បាន​រត់​ចូល​ក្នុង​ក្រុមហ៊ុន CK ស្តុក​គ្រឿងសំណង់ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កំបុត​សង្កាត់​ចោម​ចៅ និង​ត្រូវ​សមត្ថកិច្ច​កំពុង​ឡោម​ព័​ទ្ឋ​ចាប់ ។

បើ​មាន​ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​ជា​បន្តបន្ទាប់​នា​ពេល​បន្តិចទៀត​នេះ ៕