ក្រុមប្រឹក្សាភិបាលអចលនទ្រព្យហ្វូលិ ស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយគាំទ្រនូវការវិនិយោគ និងការធ្វើជំនួញ នៅកម្ពុជា

ភ្នំពេញ:

នៅព្រឹក ថ្ងៃច័ន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទី សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ចាង លីអគ្គនាយកនិងជាប្រធានក្រុមប្រឹក្សាភិបាលអចលនទ្រព្យហ្វូលិ ចូលជួបសម្តែងការគួរសមនៅភូមិគ្រឹះចំការមន។
ក្រុមហ៊ុន ហ្វូ លិ កាលពីឆ្នាំ ២០១៥ រកចំណូលបាន ១០ ពាន់លានដុល្លារ ហើយប្រាក់ចំណេញសុទ្ធ បន្ទាប់ពីបង់ពន្ធរួចរាល់ នៅសល់ ២ ពាន់លានដុល្លារ។ សព្វថ្ងៃនេះក្រុមហ៊ុនបានសម្រេចបោះទុនវិនិយោគ បង្កើតរោងចក្របារី ស៊ីហ្គា នៅឯទីក្រុងព្រះសីហនុ ហើយកំពុងសំលឹងរកឱកាសវិនិយោគលើវិស័យទេសចរណ៏ សណ្ឋាគារផ្កាយ៥ និង ឧស្សាហកម្មកែច្នៃផ្សេងៗទៀតនៅកម្ពុជា។
លោកចាង លិ ក៏ស្នើសុំអោយ សម្តេចប្រធានរដ្ឋសភា ជួយគាំទ្រនូវការវិនិយោគ និងការធ្វើជំនួញនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាការឆ្លើយតបសម្តេចប្រធានក៏បានមានប្រសាសន៏ ថាទាំងរដ្ឋសភា និង រាជរដ្ឋាភិបាល តែងតែគាំទ្រដល់ការវិនិយោគទុនបរទេសដូចជាក្រុមហ៊ុនរបស់លោក ចាង លិ និងសូមជូនពរដល់ក្រុមហ៊ុនលោកបានទទួលជោគជ័យ។