បើ​របួស​ច្រើន​ម្លឹង​តើ​គ្រូ​បង្វឹក​ថ្មី​អាច​ជួយ​ហង្ស​ក្រហម​បំបាក់​មាន់​ខ្នាយ​មាស​បាន​ដែរ​អត់​យប់​នេះ​ ?

ក្នុង​យប់​នេះ​ក្លឹប​ហង្ស​ក្រហម​ Liverpool នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ White Hart Land ដែល​ជា​ទឹក​ដី​ក្លឹប​មាន់​ខ្នាយ​មាស​ Tottenham Hortspur ។

សម្រាប់​ការ​ប្រកួត​នេះ​គឺ​ជា​ប្រកួត​ដំបូង​ដែល​លោក​ Jurgen Klopp ដឹកនាំ​ក្លឹប​ Liverpool ដោយ​លោក​ទើប​តែ​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ Liverpool កាល​ពី​សប្ដាហ៍​មុន​ជំនួស​លោក​ Brendan Rodger ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​ ។

តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​នៅ​សម្រាប់​ការ​ប្រកួត​នេះ​គឺ​ក្លឹប​  Liverpool កំពុង​ជួប​វិបត្តិ​កីឡាករ​កំពុង​មាន​របួសជា​ច្រើន​​ដូច​ជា​ Danny Ing និង​កីឡាករ​ Joe Gomez ដែល​អាច​នឹង​ត្រូវ​សម្រាក​មួយ​រដូវ​កាល​ពេញ​ ដោយ​ឡែក​កីឡាករ​ជា​ច្រើន​ផ្សេង​ទៀត​ដូចជា​ Jordan Henderson , Cristian Benteke , Roberto Firmino និង​ Jon Flanagan គឺ​សុទ្ធ​តែ​មិន​អាច​ប្រកួត​បាន​នៅ​យប់​នេះ​ដោយ​សារ​តែ​មាន​បញ្ហា​របួស​ ស្រប​ពេល​ដែល​ Philipe Coutinho និង​ Dejan Lovren គឺ​ទើប​ជា​សះ​ស្បើយ​ពី​របួស​ដែល​ធ្វើឲ្យលោក​  Jurgen Klopp មាន​ការ​ស្មុគ​ស្មាញ​ជា​ខ្លាំង ។

សូម​បញ្ជាក់​ថា​ក្លឹប​រវាង​ក្លឹប​  Liverpool នឹង Tottenham Hortspur គឺ​ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​ចំនួន​១៤៨​ប្រកួត​ដោយ​ក្នុង​នោះ​ Liverpool ឈ្នះ​៦៨​ប្រកួត​ ខណៈ​ Tottenham Hortspur ឈ្នះ​ចំនួន​៤៤ ហើយ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ចំនួន​៣៦​ប្រកួត​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • បើ​របួស​ច្រើន​ម្លឹង​តើ​គ្រូ​បង្វឹក​ថ្មី​អាច​ជួយ​ហង្ស​ក្រហម​បំបាក់​មាន់​ខ្នាយ​មាស​បាន​ដែរ​អត់​យប់​នេះ​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:កីឡា
Tags: