លោកជំទាវ ម៉ៅ​ ម៉ា​ល័យ ​កែ​ គឹមយ៉ាន​ នាំ​យក​អំណោយ​យ៉ាងច្រើន​ ទៅ​ចែក​ជូន​កុមារ​កំព្រា ​នៅ​ម​ណ្ឌល​អស់សង្ឃឹម​

លោកជំទាវ ម៉ៅ​ ម៉ា​ល័យ ​កែ​ គឹមយ៉ាន​ នាំ​យក​អំណោយ​យ៉ាងច្រើន​ ទៅ​ចែក​ជូន​កុមារ​កំព្រា ​នៅ​ម​ណ្ឌល​អស់សង្ឃឹម​

បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែឧសភា ​ឆ្នាំ​២០១៦​ លោកជំទាវ ម៉ៅ ​ម៉ា​ល័យ​ កែ ​គឹមយ៉ាន លោក ស សុខា ​អ្នកតំណាងរាស្ត្រ​ខេត្តស្វាយរៀង លោកស្រី​ កែ ​សួន​សុធី​ និង​អ្នក​អមដំណើរ​ជា​ច្រើ​ន​នាក់​ទៀត​បាន​នាំ​យក​អំណោយ​មាន​ដូចជា ត្រីខ​១០​កេស មី​១០​កេស ទឹក​វី​តា​ល់​១០​កេស និង​៤០​យួរ ទឹកក្រូច​កំប៉ុង​១០​កេស ទឹកដោះគោ​ខាប់​១០​កេស ទឹកត្រី​ទឹក​ស៊ីអ៊ីវ​២០​យួរ ​តុ​បាយ​មូល​១៣ កៅ​អី​១៣​ និង​សំភារៈ​សិក្សា​ក្មេង​លេង​ជាច្រើន​ទៀត​ បាន​យក​ទៅ​ចែក​ជូន​កុមារ​កំព្រា​ នៅ​មណ្ឌល​ស​ង្គ្រោះ​អស់សង្ឃឹម​ទី​២ ​នៅក្នុង​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

បើ​តាម​របាយការណ៍​របស់​ លោក ​រិញ ​ប៊ុន​ឈួ​យ ប្រធាន​មណ្ឌល​អស់សង្ឃឹម​បាន​មានប្រសាសន៍ថា​មណ្ឌលកុមារ​កំព្រា​អស់សង្ឃឹម​នេះ​ចាប់ផ្តើម​កសាង​ឡើង​នៅ​ឆ្នាំ​២០០៧​ លើ​ផ្ទៃដី​៥.៦៣៦​ការេ​ ការ​ប​ង្កើត​មណ្ឌល​នេះ​ឡើង​ក្នុង​គោលបំណង​ជួយ​ស្រោចស្រង់​ដល់​ជន​ទុរភិក្ស ក្មេង​កំព្រា ចាស់ជរា និង​អ្នក​ផ្ទុកមេរោគ​អេដស៍​ ដែល​គ្មាន​ទីពឹង​ជាដើម​។

​លោក​ រិញ​ ប៊ុន​ឈួ​យ​ បាន​បញ្ជាក់​ទៀត​ថា​ ក្មេង​នៅក្នុង​មណ្ឌល​នេះ​មាន​សរុប​ចំនួន​១៤៧​នាក់ ​ក្នុង​នោះ​មាន​ស្រី​៦០​នាក់ ​ដែល​ជ្រើស​មកពី​គ្រប់ ខេត្ត ស្រុក ឃុំ ភូមិ មាន​ខេត្តកំពង់ចាម ស្វាយរៀង បន្ទាយមានជ័យ សៀមរាប និង​បាត់ដំបង​ជាដើម​។ បច្ចុប្បន្ន​នេះ ​មណ្ឌល​មាន​ក្មេង​សិក្សា​ថ្នាក់​បឋម​សិក្សា​៦៩​នាក់ ស្រី​៤៤​នាក់ ថ្នាក់​វិទ្យាល័យ​ចំនួន​៥៨​នាក់ ​ស្រី​៣០​នាក់​ និង​ថ្នាក់​មហាវិទ្យាល័យ​២០​នាក់ ​និង​ស្រី​៨​នាក់​ ហើយ​សិស្ស​នៅក្នុង​មណ្ឌល​អស់សង្ឃឹម​នេះ​ភាគច្រើន​ជា​សិស្ស​រៀន​ពូកែ​អាច​ប្រ​ឡង​ជាប់​លេខ​១ ​នៅក្នុង​សាលា​រដ្ឋ​ក៏​មាន​ហើយ​ សិស្ស​ទាំង​អស់​នេះ​ទៅ​ថ្ងៃ​អនាគត​នឹង​ក្លាយទៅជា​កូ​ន​ល្អ សិស្ស​ល្អ និង​ក្លាយ​​ទៅជា​ធនធានមនុស្ស​ ដែល​ជាតិ​ត្រូវការ​ចាំបាច់​ទៀត​ផង​។

​លោក ​រិញ ​ប៊ុន​ឈួ​យ​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​មណ្ឌល​នេះ​ចំណូល​ឧបត្ថម្ភ ​បាន​មក​ពី​សប្បុរសជន​មាន​នៅ​ក្នុង​ស្រុក ក្រៅ​ស្រុក និង​អាជ្ញាធរ​ខេត្ត​ជាដើម​។ ​ជាពិសេស​ លោកជំទាវ​ ម៉ៅ​ ម៉ា​ល័យ ​កែ​ គឹម​យ៉ាន លោក ស សុខា និង​អ្នកស្រី​ កែ​ សួន​សុធី​ តែងតែ​យក​អំណោយ​ដូចជា​គ្រឿង​ឧបភោគ បរិភោ​គ មាន​ចាន ឆ្នាំង តុ ទូ​ជាដើម​ យក​ទៅ​ចែក​ជូន​កុមារ​កំព្រា​នៅក្នុង​មណ្ឌល​អស់​សង្ឃឹម​នេះ​ជា​រើ​យៗ​មិនដែល​ដាច់​ទេ​ក្នុង​មួយឆ្នាំៗ​។ ​ហើយ​ក្នុង​ការចែក​អំណោយ​នោះ​ផង​ដែរ​ លោកជំទាវ ​បាន​ផ្តល់​ថវិកា​ជូន​ដល់​បុគ្គលិក​ក្នុង​មណ្ឌល​៣១​នាក់ ​ក្នុង​១​នាក់​៥​ម៉ឺន​រៀល​ និង​សារុង​១​ផង​ដែរ​៕