ផ្លូវ​ថ្មី​ ក្នុង​ភូមិ​គោ​រដ្ឋា​ន​ និង​ភូមិ​រោង​ម៉ាស៊ីន​ ត្រូវ​បាន​ជួសជុល​ឡើងវិញ​

ផ្លូវ​ថ្មី​ ក្នុង​ភូមិ​គោ​រដ្ឋា​ន​ និង​ភូមិ​រោង​ម៉ាស៊ីន​ ត្រូវ​បាន​ជួសជុល​ឡើងវិញ​

បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ​ លោក​ លី ​សារី​ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ និង​សប្បុរសជន​ជាច្រើន​នាក់​ទៀត​ បាន​ចុះ​ត្រួតពិនិត្យ​ក្រុមហ៊ុន​ជួសជុល​ធ្វើ​ផ្លូវ​ថ្មី​១​ខ្សែ​ ដែល​មាន​ប្រវែង​២.០០០​ម៉ែត្រ​ ក្រាល​គ្រួស​ក្រហម ​ចាប់ពី​ភូមិ​គោ​រដ្ឋា​ន​ ដល់​ភូមិ​រោង​ម៉ាស៊ីន​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

លោក លី​ សារី​ បាន​មានប្រសាសន៍​ក្នុង​ពេល​ចុះ​ពិនិត្យ​ការ​ជួសជុល​ផ្លូវ​នោះ​ថា ដោយ​មើល​ឃើញ​ផ្លូវ​មួយ​ខ្សែ​នេះ​ ពេល​ខែប្រាំង​ពិបាក​ក្នុង​ការ​ធ្វើដំណើរ ហើយ​ខែវស្សា​មកដល់​ ក៏​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ដែរ​ រអិល​ ធ្វើដំណើរ​ទៅមក​មិន​រួច​ ទើប​លោក​បាន​កៀរគរ​រក​សប្បុរសជន​នៅ​ក្នុង​ស្រុក​ហើយ​ឈ្មោះ ​ហួត​ គង់ ​និង​ភរិយា​ នៅ​ក្នុង​ភូមិ​រោង​ម៉ាស៊ីន​ក៏បាន​យក​ថវិកា​ទាំងនេះ​មក​ជួយ​ជួសជុល​ផ្លូវ​ចាស់​ប្រវែង​១.៤០០​ម៉ែត្រ ​និង​ធ្វើ​ផ្លូវ​ដី​ថ្មី​ប្រវែង​៦០០​ម៉ែត្រ​ ដែល​ថវិកា​ទាំងអស់​នេះ​បាន​មកពី​សប្បុរសជន ​លោក ហួត គង់ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ចេញចូល​ទៅតាម​ដងស្ទឹង​សិរីសោភ័ណ​ ហើយ​ផ្លូវ​ដែល​កំពុង​ស្ថាបនា​ជួសជុល​ផ្លូវ​២​ខ្សែ​ ប្រវែង​ និង​បណ្ដោយ​២​គីឡូម៉ែត្រ​ និង​ទទឹង​៨​ម៉ែត្រ ក្រាល​ដោយ​គ្រួស​ក្រហម ដែល​ ត​.ភ្ជាប់​ផ្លូវទឹក​ស្អាត​ ទៅដល់​ស្ទឹង​សិរីសោភ័ណ​ ក៏​កំពុង​ស្ថាបនា​ផង​ដែរ​។

ប្រជាជន​ដែល​រស់​នៅ​ក្នុង​ភូមិ​គោ​រដ្ឋា​ន ​និង​ភូមិ​រោង​ម៉ាស៊ីន​ទាំងមូល សូម​ថ្លែងអំណរគុណ​ដល់​លោក​ លី​ សារី​ តំណាង​ឲ្យ​សប្បុរសជន​ទាំងអស់ ​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​គ្រប់​ពេល​គ្រប់​វេលា​៕