ភ្ញៀវ​ទេសចរ​ជិត​១០​ម៉ឺន​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា ​ព្រះមហាក្សត្រ​

ភ្ញៀវ​ទេសចរ​ជិត​១០​ម៉ឺន​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា ​ព្រះមហាក្សត្រ​

ព្រះសីហនុ ៖ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ ចម្រើន​ព្រះជន្ម ព្រះករុណា​ ព្រះបាទ ​សម្តេច​ព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៥ ខែ​ឧសភា​នេះ ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ ​ជិត​១០​ម៉ឺន​នាក់ ​បាន​នាំ​គ្នា​សម្រុក​មកលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ។

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​ចំនួន​៣​ថ្ងៃនេះ ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ធ្វើដំណើរ​មកលេង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​សរុប​៩៦.២០៦​នាក់ កើន​ឡើង​ចំនួន​១៣.២៣​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥។

លោក នូ សុផល បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំនួន​ភ្ញៀវ​ទេសចរ​ជិត​១០​ម៉ឺន​នាក់​នេះ ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​៩២.១៣១​នាក់ កើន​ឡើង​១៣.៣៩​ភាគរយ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៤.០៧៥​នាក់ កើន​ឡើង​៩.៨០​ភាគរយ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ដោយសារតែ​ខេត្ត​ព្រះសីហនុ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ​មាន​ឆ្នេរ​ខ្សាច់​ ស​.ស្អាត ខ្យល់អាកាស​បរិសុទ្ធ ហើយ​កោះ​ជាច្រើន​កំពុង​និង​បាន​អភិវឌ្ឍន៍​ ដែល​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ពិសេស​នៅ​តាម​ប្រជុំ​កោះ​នៃ​កោះរុង ស្ថិត​ក្នុង​សង្កាត់​កោះរុង និង​មាន​កោះ​ឫស្សី និង​កោះ​ផ្សេងៗ​ទៀត។

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀត​ថា ​លក្ខណៈ​ពិសេស​ជាងនេះទៀត​នោះ ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​មួយ ​ត​ភ្ជាប់​ជាមួយ​តំបន់​ទេសចរណ៍ មាន​ដូចជា ​ខេត្ត​កំពត ខេត្ត​កែប​ និង​កោះកុង ព្រោះ​នៅ​តាម​បណ្ដា​ខេត្ត​ទាំងនេះ ​ក្រុម​ភ្ញៀវ​ទេសចរ​បាន​នាំ​គ្នា​មកលេង​កម្សាន្ត​ក្នុង​ដំណើរ​វិល​ជុំ។

លោក ​នូ សុផល បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​ករុណា ​ព្រះមហាក្សត្រ​ចំនួន​៣​ថ្ងៃនេះ ​ក្រុម​ភ្ញៀវ​ទេសចរ​បាន​នាំ​គ្នា​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅ​តាម​កោះ​ ក្នុង​មួយថ្ងៃ​ប្រមាណ​ជិត​៣.០០០​នាក់ ក្នុង​នោះ​មាន​ដូចជា ​កោះ​ឫស្សី កោះព្រីង កោះរុង​សន្លឹម កោះ​តូច ភូមិ​សុខសាន្ត កោះ​យាយ កោះ​តា និង​នៅ​មាន​កោះ​ជាច្រើន​ផ្សេងទៀត​ ដែល​ជា​តំបន់​ទេសចរណ៍​ទាក់ទាញ​យ៉ាង​សំខាន់ និង​កោះ​មួយ​ចំនួន​កំពុង​ត្រូវ​បាន​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់៕