ភ្ញាក់ផ្អើល​ខ្លាំង អាថ៌កំបាំង​ស្នេហា Min Hyo Rin និង Taeyang

6 Videos


តារាសម្តែងកូរ៉េល្បីឈ្មោះ នាង Min Hyo Rin បានធ្វើឲ្យបណ្តាមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រាប់ពីអាថ៌កំបាំងស្នេហានាងមួយចំនួន ពេលដែលបង្ហាញខ្លួននៅក្នុងកម្មវិធី Radio Star ។

ភ្ញាក់ផ្អើល​ខ្លាំង អាថ៌កំបាំង​ស្នេហា Min Hyo Rin និង Taeyang

តារាស្រីមានរូបសម្រស់ដ៏ស្រស់ស្អាតរូបនេះបានប្រាប់ថា នាង និង មិត្តប្រុសនាង សមាជិកក្រុម BIGBANG លោក Taeyang ធ្លាប់បែកគ្នាម្តងរួចមកហើយ តែក្រោយមកក៏ត្រូវគ្នាវិញ ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបន្ថែមទៀតដែរថា នាង និង មិត្តប្រុសបានទាក់ទងគ្នាយូរល្មមដែរហើយ មុននឹងស្នេហារបស់នេះត្រូវបែកធ្លាយតាមបណ្តាញសារព័ត៌មាននានា ។ ទោះជាយ៉ាងណាក្តី នាងក៏បាននិយាយពីស្នេហាផ្អែមល្ហែមរបស់នាងខ្លះៗផងដែរ បូករួមនឹងអារម្មណ៍ពិតរបស់ខ្លួនទៅលើមិត្តប្រុសជាទីស្រឡាញ់ ។

ភ្ញាក់ផ្អើល​ខ្លាំង អាថ៌កំបាំង​ស្នេហា Min Hyo Rin និង Taeyang

ក្រោយពេលនាងហ៊ាននិយាយពីការបែកបាក់ស្នេហារបស់ខ្លួនក្នុងកម្មវិធីដ៏ល្បីរបស់កូរ៉េមួយនេះ មហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង តែគេមិនឃើញមានមតិប្រឆាំងអ្វីមួយកើតឡើងនោះទេ ផ្ទុយទៅវិញ គឺគេឃើញមានការជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាឲ្យបានកាន់តែយូរថែមទៀត ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ភ្ញាក់ផ្អើល​ខ្លាំង អាថ៌កំបាំង​ស្នេហា Min Hyo Rin និង Taeyang
ភ្ញាក់ផ្អើល​ខ្លាំង អាថ៌កំបាំង​ស្នេហា Min Hyo Rin និង Taeyang
ភ្ញាក់ផ្អើល​ខ្លាំង អាថ៌កំបាំង​ស្នេហា Min Hyo Rin និង Taeyang
ភ្ញាក់ផ្អើល​ខ្លាំង អាថ៌កំបាំង​ស្នេហា Min Hyo Rin និង Taeyang
ភ្ញាក់ផ្អើល​ខ្លាំង អាថ៌កំបាំង​ស្នេហា Min Hyo Rin និង Taeyang

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត