ផ្អើល​អាជ្ញាធរ​ខណ្ឌដូនពេញ​ ក្រោយពី​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​ បាន​ទូរស័ព្ទ​ប្រាប់​វិទ្យុ​ABC​ថា​ មាន​គេ​ប៉ង​ប្លន់​

ផ្អើល​អាជ្ញាធរ​ខណ្ឌដូនពេញ​ ក្រោយពី​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​ បាន​ទូរស័ព្ទ​ប្រាប់​វិទ្យុ​ABC​ថា​ មាន​គេ​ប៉ង​ប្លន់​

ភ្នំពេញ ៖ ​មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​មាន​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់ ​បាន​ខល​ទូរស័ព្ទ​ចូល​ទៅ​វិទ្យុ ABC​ប្រាប់​ថា ​មាន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​២​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​មក​គំរាម​រករឿង​កាប់សម្លាប់​។ ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សណ្ឋាគារ​សាន់វ៉េ ក្បែរ​រង្វង់​មូល​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

តាម​ប្រភព​ព័ត៌មាន​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ជំហាន​ដំបូង​មាន​បុរស​ចំនួន​២​នាក់ ​បាន​តេ​ទូរស័ព្ទ​មក​រក​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​ ដែល​ឈរ​ចាំ​រក​ម៉ូយ​នៅ​ក្រោម​ដើម​ពោធិ មុខ​សណ្ឋាគារ​សាន់​វ៉េ តែ​ដោយ​នាង​មិន​ព្រម​លើក ​ស្រាប់តែ​បុរស​ខាងលើ​នាំគ្នា​៣​នាក់ ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ប្រដាប់​ដោ​យ​ដាវ​សាំ​ម៉ូ​រ៉ៃ ​មក​ឈប់​ពីមុខ​នារី​រងគ្រោះ​គំរាម​រក​វាយ ព្រោះ​តែ​ខឹង​មិន​ព្រម​លើក​ទូរស័ព្ទ​របស់​ខ្លួន​ពេល​ខល​ចូល​។​ បន្ទាប់​ពី​ធ្វើការ​គំរាម​រួច ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ហើយ​បន្ទាប់មក​ត្រូវ​បាន​នារី​រងគ្រោះ​តេ​ចូល​ទៅ​វិទ្យុ ABC ថា​ មាន​គេ​រក​ប្លន់​ទូរស័ព្ទ​ និង​លុយ បង្ក​កា​រ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច និង​លោក​អភិបាលខណ្ឌ ​ចេញ​មក​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​។​

តាម​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ប្លុក​រង្វង់​មូល​វត្តភ្នំ តែង​មាន​កើត​ករណី​ឆក់ ប្លន់ កាប់​ចាក់​គ្នា​យក​ម៉ូតូ ទូរស័ព្ទ កាបូប​លុយ​ពី​អ្នក​មកលេង​នៅ​វត្តភ្នំ​ ក៏​ដូចជា​អ្នក​ធ្វើ​ដំ​ណើរ​ឆ្លងកាត់​ទៅ​មក​ផង​ដែរ​។​

​ក្នុង​ហេតុការណ៍​ខាងលើ​ លោក ​គួច ​ចំរើន ​អភិបាលខណ្ឌ​ដូនពេញ​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ប៉ុស្តិ៍​នគរបា​ល​វត្តភ្នំ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ចំនុច​រញ៉េរញ៉ៃ​ខាងលើ​នេះ​ ហើយ​នឹង​ត្រួតពិនិត្យ​ទៅលើ​ម៉ូតូ​ ដែល​គ្មា​ន​ស្លាក​លេខ​ និង​រ៉ឹម៉ក​កង់​៣​ ដែល​មាន​ការ​សង្ស័យ​។​

​ភ្លាមៗ​នោះ​ នគរបាល​ប៉ុស្តិ៍​វត្តភ្នំ​ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ជនសង្ស័​យ​២​នាក់ ​បញ្ជូន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​វត្តភ្នំ​ផង​ដែរ​៕​