កម្ពុជា មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ ដោយសារ​ខ្វះ​ទឹក​នៅឡើយ​ទេ​

កម្ពុជា មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ ដោយសារ​ខ្វះ​ទឹក​នៅឡើយ​ទេ​



ភ្នំពេញ ​៖ បើ​ទោះ​បី​ជា​នៅ​ឆ្នាំនេះ បញ្ហា​កង្វះ​ទឹក បាន​ធ្វើ​ការ​គំរាមកំហែង​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​យ៉ាងណាក៏ដោយ តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ខ្វះ​ទឹក​នៅឡើយ​ទេ​។ ​នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក បង្ហោះ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥​ ខែឧសភា។​

ប្រភព​ដដែល​បន្ត​ថា បញ្ហា​កង្វះ​ទឹក វា​មិនមែន​មានតែ​ចំពោះ​កម្ពុជា​យើង​នោះ​ទេ គឺ​មាន​ជាង​ពាក់​ក​ណ្ដាល​ពិភពលោក ហើយ​ខណៈ​កម្ពុជា ជួប​គ្រោះ​រាំង​ស្ងួត ធ្ងន់ធ្ងរ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ភ្លឺ​ស្វាង និង​ទាន់​ពេល​វេលា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​និ​ង​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ទាំង​ស៊ីវិល ទាំង​កងកម្លាំងប្រដាប់អាវុធ ពី​ស្ថាប័ន​ជំនាញ កាកបាទក្រហមកម្ពុជា កម្លាំង​យុវជន យុវនារី និង​សប្បុរសជន​នានា​សភាពការណ៍​ ដែល​ចា​ត់​ទុក​ថា ​មិន​ធ្លាប់​មាន ត្រូវ​បាន​ដោះស្រាយ ទោះជា​មិន​ទាន់​បាន​ទាំងស្រុង​យ៉ាង​ណា​ក្តី ប៉ុន្តែ​ជាក់​ស្តែ​ង​រហូត​មក​ទល់​ថ្ងៃនេះ មិន​ទាន់​មាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​​ ដោយសារ​ខ្វះ​ទឹក​នៅឡើយ​ទេ។​

យោង​តាម​ការ​ព្យាករ ស្ថានភាព​អាកាសធាតុ​បាន​វិល​ជា​បណ្ដើរ​ៗ​ទៅ​រក​ភាព​ល្អ​ប្រសើរ នោះ​គឺ​ភ្លៀង​នឹង​បន្ត​ធ្លាក់ ហើយ​កម្រិត​នៃ​កម្ដៅ​ក៏​ធ្លាក់ចុះ​ផង​ដែរ។ គិត​មកទល់​ថ្ងៃនេះ គ្រប់​រាជធានី​-​ខេត្ត បាន​ទទួ​ល​នូវ​ភ្លៀង​កក់ខែ គ្រាន់តែ​មិន​ទាន់​បាន​រាយប៉ាយ​គ្រប់សព្វ និង​បរិមាណ​ក៏​នៅ​មាន​កម្រិត​មិន​ស្មើគ្នា​នៅឡើយ។​

កាល​ពី​ថ្ងៃទី​១៤ ខែ​ឧសភា ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ស្ថានភាព​អាកាសធាតុ​បាន​វិវត្ត​មក​រក​ភាព​ល្អ​ប្រសើរ​ជា​បណ្ដើរ​ៗ​វិញ​ហើ​យ ដោយ​ក្នុង​នោះ ៖

-​ ស្ថានភាព​ទូទៅ​គឺ​ខ្យល់មូសុង​និរតី អាច​នឹង​ចាប់ផ្តើម​មាន​ឥទ្ធិពល​មក​លើ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នា​ថ្ងៃទី​១៨ ឬ​១៩ ខែឧសភា ឆ្នាំ​២០១៦ ខាងមុខនេះ​។​

– ​ស្ថានភាព​ភ្លៀង​គឺ​ភ្លៀង​អាច​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ស្ទើរ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃទី​១៦ ដល់​២៥ ខែឧសភា ឆ្នាំ​២០១៦ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។

​-​ ស្ថានភាព​សីតុណ្ហភាព​អតិបរិមា ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ដោយ​តំបន់​វា​ល​ទំនាប​កណ្ដាល ​និង​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​ចាប់ពី​៣៤ ​ដល់​៣៧ អង្សា​សេ និង​តំបន់​មាត់​ស​មុទ្រ​មាន​សីតុណ្ហភាព​ចាប់ពី​៣៤​ ដល់​៣៦​អង្សា​សេ​។​

ជាមួយ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ក៏​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ព​ស់ ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​បន្ត​កើតមាន​ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី​១៧​ដល់​២៥ ខែឧសភា ឆ្នាំ​២០១៦៕

កម្ពុជា មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ ដោយសារ​ខ្វះ​ទឹក​នៅឡើយ​ទេ​

កម្ពុជា មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ ដោយសារ​ខ្វះ​ទឹក​នៅឡើយ​ទេ​

កម្ពុជា មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ ដោយសារ​ខ្វះ​ទឹក​នៅឡើយ​ទេ​