រថយន្ត​ដឹក​ទឹកកក​ បើក​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ បាក់​អស់​៧​ផ្ទាំង​

រថយន្ត​ដឹក​ទឹកកក​ បើក​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ បាក់​អស់​៧​ផ្ទាំង​

ភ្នំពេញ ៖ ​រថយន្ត​ដឹក​ទឹកកក​១​គ្រឿង ​បាន​រេ​ចង្កូត​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ ​បាក់​អស់​៧​ផ្ទាំង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ​ថ្ងៃទី​១៥ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​​ចំណុច​ខ្លោងទ្វារ​វត្ត​នាគ​វ័ន ​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា​ នៅមុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​កូរ៉េ​មួយគ្រឿង​ ពាក់​ស្លាក​លេខ​PP 2AG 0544 ដឹក​ទឹកកក​ពេញ​ បើកបរ​ក្នុង​ទិសដៅ​ពី​កើ​ត​ទៅ​លិច ​ទំនងជា​ម្ចាស់​ងងុយដេក​ខ្លាំង​ ងោក​មួយ​ភាំង​ បាន​រ៉េ​ចង្កូត​ទៅ​បុក​នឹង​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​៧​ផ្ទាំង ចំណែក​រថយន្ត​បែក​កង់​ឆ្វេង​ខាងមុខ ហើយ​មិនទាន់​អស់​ល្បឿន​ជ្រុល​ទៅ​ឡើងលើ​ឥដ្ឋការ៉ូឡា​មុខផ្ទះ​ប្រជាពលរដ្ឋ​ទើប​ឈប់ សំណាងល្អ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​អ្នកដទៃ​នោះ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្រោយ​កើតហេតុ ​អ្នក​បើក​រថយន្ត​បង្កហេតុ​ បាន​បើកទ្វារ​រត់​គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ ​បន្ទាប់មក ​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​ក្រុមហ៊ុន​ផលិត​ទឹកកក យីហោ​(​ប៉ុប អាយ​)​ឲ្យ​មក​យក​ទឹក​កក​ចេញ ហើយ​ស្ទូច​យក​រថយន្ត​បង្ក​នោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​បន្ត​ទៀត​៕