ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!

បើគិតមកដល់ពេលនេះ ភិន សុដាលីស ពរពោះជិត ៥ ខែហើយ មិត្តភក្តិដែលជិតស្និតជាមួយនាង បានបង្ហើបប្រាប់ថា កូន ក្នុងផ្ទៃរបស់តារាសម្តែងរូបនេះ ត្រូវបានគេដឹងថា ជាកូនស្រី ។ អ្វីដែលកត់សំគាល់នោះ ភិន សុដាលីស នៅតែ រឹងបឹុង បើទោះបីរឿងលែងលះរវាងនាង និង លោក ប៉ែន ចំរ៉ុង កំពុងស្ថិតនៅក្នុងដៃតុលាការក៏ដោយ ។

ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!

មានការរៀបរាប់អោយដឹងពីសំណាក់មិត្តភក្តិដែលជិតស្និតជាមួយ និង ភិន សុដាលីស ថា សព្វថ្ងៃ សុខភាព ភិន សុដាលីស និង កូនក្នុងផ្ទៃល្អជាធម្មតា ។ នាងតែងតែទៅតាមដានសុខភាពផ្ទៃពោះទៅតាម ការកំណត់របស់គ្រូពេទ្យជាប្រចាំ ។ កូនក្នុងផ្ទៃរបស់នាងជាកូនស្រី ។ ភិន សុដាលីស តែងតែអះអាងថា មាន រឿងអ្វីក៏នាងនៅតែស្រលាញ់កូន និង មិនធ្វើអ្វីផ្តេសផ្តាស ចំពោះកូនស្រីរបស់នាងនោះឡើយ ។ ភិន សុដាលីស សប្បាយនៅពេលដែលដឹងថា ខ្លួនបានក្លាយជាម្តាយរបស់គេ ។ នៅតែជាងបួនខែទៀតប៉ុណ្ណោះ នាងនិងបាន ឃើញមុខកូនស្រីរបស់ខ្លួន ។

ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!

ថ្មីៗនេះភិន សុដាលីស ថែមទាំងនិយាយនៅក្នុងទំព័រហ្វេសប៊ុករបស់នាងថា«គ្រាន់តែចាប់យក រូបភាពភ្លាមគឺកូននេះ ដាក់ម្រាមដៃពីរស្វាគមន៍ម៉ែវាតែម្តង កាត់រកម៉ែវាណាស់ រូបនេះតាំងពីគាត់បានបីខែ កន្លះក្នុងពោះម៉េះ» ។ គួរបញ្ជាក់ថា ក្រោយពីបានរួមរស់នៅជាមួយគ្នាយ៉ាងផ្អែមល្ហែម ដោយមិនបានរៀបការមួយរយៈមក លោក ប៉ែន ចំរ៉ុង ក៏បានដាក់ពាក្យប្តឹងលែងលះភរិយាឥតខាន់ស្លា ភិន សុដាលីស កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅនេះ ។

ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!

នៅថ្ងៃទី១២ ខែឧសភា អ្នកទាំងពីរក៏បានទៅបង្ហាញខ្លួននៅតុលាការតាមដីការកោះរបស់តុលាការ ។ បើតាមនិតិវិធីរបស់តុលាការ ការបង្ហាញខ្លួនលើកទីមួយគ្រាន់តែជាការផ្សះផ្សារ ។ ទាក់ទងជាមួយរឿងនេះ លោក បែ៉ន ចំរ៉ុង មិនមានការបកស្រាយអ្វីទេ ទុកអោយតុលាការជាអ្នកសម្រេច ។ ហើយនៅពេលឆាប់ៗខាងមុខនេះ តុលាការ និង ចេញដីការកោះអោយអ្នកទាំងពីរបង្ហាញខ្លួនជាលើកទីពីរ ៕ចេនី

ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!
ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!
ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!
ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!
ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!
ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!
ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!
ភិន សុ​ដា​លី​ស ពរ​ពោះ​កូនស្រី​!
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត