កីឡាករ Luis Suarez ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​ប្រុស​ដែល​កើត​ជំងឺ​មហារីក​តាម​ការ​សន្យា​

កីឡាករ Luis Suarez ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ជំងឺ​មហារីក​នៅ​ក្នុង​ប្រទេស​អ៊ុយរុយហ្គាយ និង​បាន​នាំ​យក​អាវ​របស់​ក្លឹប Barcelona​ ដែល​មាន​ហត្ថលេខា​ទៅ​អោយ​ក្មេង​ប្រុស​នោះ​ដូច​ដែល​រូប​គេ​បាន​សន្យា។

Suarez ​បាន​ធ្វើ​អោយ​ក្មេង​ប្រុស​នោះ​ភ្ញាក់​ផ្អើល​កាល​ពី​ខែ​ឧសភា​ដោយ​រូប​គេ​បាន​និយាយ​ជាមួយ​ក្មេង​នោះ​តាមរយៈ Video Call ​ហើយ​រូប​គេ​បាន​សន្យា​ថា​និង​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​ប្រុស​នោះ​ហើយ​និង​នាំ​យក​អាវ Barcelona ​ដែល​មាន​ហត្ថលេខា​ទៅ​ប្រសិន​បើ​ក្មេង​នោះ​ព្រម​បន្ត​ប្រើ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​និង​ស្ដាប់​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ។

ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ខ្សែ​ប្រយុទ្ធ​រូប​នេះ​និង​ប្រពន្ធ​របស់​គេ Sofia បាន​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​ Pereira Rossell នៅ​ឯ​ទីក្រុង Montevideo ដើម្បី​សួរ​សុខ​ទុក្ខ​ក្មេង​ប្រុស​នោះ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ Mateo ដោយ​ពួក​គេ​ទាំង​ពីរ​បាន​ស្លៀក​សំលៀក​បំពាក់​ជា​គ្រូពេទ្យ​ដើម្បី​ធ្វើ​​ឲ្យ​ក្មេង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ។

កីឡាករ Suarez គឺ​ជា​អ្នក​ឧបត្ថម្ភ​នៃ​មូល​និធិ Perez Scremini Foundation ​ដែល​ផ្ដោត​ទៅ​លើ​ការ​ព្យាបាល​ក្មេងៗ​ដែល​មាន​ជំងឺ​មហារីក ។

លោក​វេជ្ជបណ្ឌិត Ney Castillo ដែល​ជា​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​អោយ Mateo បាន​សរសេរ​នៅ​លើ​ Twitter របស់​គាត់​ថា

ថ្ងៃ​នេះ​ក្មេង​ប្រុស​ដ៏​ក្លាហាន​នៃ​មូលនិធិ Perez Scremini Foundation ​មាន​វេជ្ជបណ្ឌិត​ដ៏​អស្ចារ្យ​ពីរ​នាក់​មក​សួរ​សុខ​ទុក្ខ​គេ សូម​ចំពោះ​អរគុណ Luis និង Sofia ។


ប្រភព ៖ 
ប្រែសម្រួលដោយ ៖ វិចទ័រ


  • កីឡាករ Luis Suarez ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​ប្រុស​ដែល​កើត​ជំងឺ​មហារីក​តាម​ការ​សន្យា​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:ជីវិតនិងសង្គម
Tags: