ក្រុម​ EXO ​មាន​បទ​ចម្រៀង​​ដំបូង​គេ ​​​អ្នក​មើល​ជាង​១០០​លាន​ដង​លើ YouTube

​ក្រុម​​ចម្រៀង​​​​ EXO ​បាន​វិវត្ត​​​ដល់​ដំណាក់​កាល​​មួយ​​ថ្មី​ទៀត​ ​​ខណៈ​ពួក​គេ​​បាន​​អបអរសាទរ​​​​នូវ​បទ​​ចម្រៀង​​​​របស់​ខ្លួន​​ដំបូង​គេ​​ ដែល​​មាន​អ្នក​ចូល​​មើល​ជាង​ ១០០​លាន​ដង​​​​លើ​ YouTube។

 

ក្រុម​ EXO ​មាន​បទ​ចម្រៀង​​ដំបូង​គេ ​​​អ្នក​មើល​ជាង​១០០​លាន​ដង​លើ YouTube

​​​​​​​​​​​​​

បទ​​ច្រៀង​​នោះ​​មាន​ចំណង​ជើង​ថា​ «Overdose» ឬ «중독» ដែល​បាន​​បង្ហោះ​​​​នៅ​ថ្ងៃ​ទី​​ ៦​ឧសភា​ ឆ្នាំ​ ២០១៤ គិត​មក​ទល់​ពេល​នេះ​​មាន​រយៈ​ពេល​​​ ២​ឆ្នាំ​ ​១០​ថ្ងៃ​ហើយ​ ​ជាមួយ​ចំនួន​ពិត​ប្រាកដ​​ ១០១,​២០​​លាន​​​ដង។

 

​EXO ​ជា​ក្រុម​​ចម្រៀង​​​​​​កូរ៉េ​បុរស​​ទី​ ៣​ហើយ​ ដែល​​​មាន​បទ​​ចម្រៀង​​​​​​ ទាក់ទាញ​​អ្នក​មើល​​​​ដល់​ ១០០​លាន​ដង​ ​​ដោយ​​នៅ​ពីក្រោយ​​​ក្រុម​ BIG BANG ដូចជា​បទ Fantastic Baby (២២៤​លាន​ដង) និង Bang Bang Bang (១៣៩​លាន​ដង) រួម​ទាំង​ក្រុម​ Super Junior មាន​បទ Mr. Simple (១០៨​លាន​ដង)​។

 

​ប៉ុន្តែ​​ក្រុម​ EXO ​​នឹង​​មាន​បទ​​ចម្រៀង​​​មួយ​ទៀត​​​​​​ឆាប់​ៗ ​ដល់​១០០​លាន​ ​គឺ​បទ​ ​Growl ​​ ចំនួន ៩៩,៥៧​លាន​ដង​ ​គិត​ត្រឹម​ថ្ងៃ​ទី​ ១៦-ឧសភា នេះ។

 

​​ជាទូទៅ​​​​​ ការ​​ចូល​មើល​ឡើង​ដល់​​​ ១០០​លាន​​ដង លើ​​ Youtube ​ពិត​ជា​កម្រ​ណាស់​​​​​​​ក្នុង​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​មាន​តែ​​សិល្បៈ​ករ​​​តិចតួច​​ប៉ុណ្ណោះ​ដូច​ជា​លោក​ PSY, នាង Hyuna, ក្រុម BIGBANG, ក្រុម​ Girls’Generation, ក្រុម​ 2NE1 និង​ Super Junior៕

 

ក្រុម​ EXO ​មាន​បទ​ចម្រៀង​​ដំបូង​គេ ​​​អ្នក​មើល​ជាង​១០០​លាន​ដង​លើ YouTube

 

 

ចុចអាន៖ ទម្លាយ​មូលហេតុ​នាំ​ឲ្យ Luhan ឆ្អែត​ចិត្ត ​សុំ​ដើរ​ចេញ​ពី​ SM និង​ក្រុម EXO

ចុចអាន៖ Suho ប្រធាន​ក្រុម EXO យកសមាជិក Super Junior ជា​គំរូ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Koreaboo​​​​​​