រដូវភ្លៀងជិតមកដល់ហើយ លោកអ្នកគួរតែប្រុងប្រយ័ត្នចំពោះជំងឺមួយចំនួននេះ

នៅ​ពេល​ឈាន​ដល់​រដូវភ្លៀង​ធ្លាក់ ជំងឺ​មួយ​ចំនួន​តែង​មក​យាយី​សុខភាព​របស់​មនុស្ស​យើង​បាន​យ៉ាង​ងាយ បើសិនជា​មិន​បាន​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ទេ​នោះ ។ មុខសញ្ញា​ជំងឺ​ទាំងនេះ​មាន​ដូច​ជា​ ៖ ជំងឺគ្រុនឈាម​, ជំងឺគ្រុនចាញ់​, ផ្តាសាយ​, គ្រុនក្តៅ​, ជំងឺ​ដែល​ចម្លង​ពី​ចំណីអាហារ​, ជំងឺ​ចម្លង​ពី​ទឹក​, ជំងឺ​អាសន្នរោគ និង​ ជំងឺ​លិ​បតូ ។
ជំងឺ​លិ​បតូ​ជា​ប្រភេទ​ជំងឺ​អាច​កើត​មាននៅ​​ពេល​ទឹក​ជន់​លិច​ដោយ​ការ​ចម្លង​របស់​ជំងឺ​នេះ​គឺ​បណ្តាល​មក​ពី​ទឹកនោម​សត្វ​កណ្តុរ ​និង ​អាច​ស្តែង​ចេញ​តាម​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​ ៖ ​គ្រុនក្តៅ​, ឈឺក្បាល​, ឈឺ​សាច់ដុំ​, ក្អួត​, លឿង​ស្បែក​, ក្រហម​ភ្នែក​, ឈឺពោះ និង​កន្ទួល​នៅ​លើ​ស្បែក​ជាដើម ។
សូម​បញ្ជាក់​ថា ជំងឺ​លិ​បតូ​នេះ បើសិនជា​មិន​បាន​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ អាច​នឹង​វិ​វ​ឌ្ឍ​ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ ដែល​ពិបាក​ក្នុង​ការ​ព្យាបាល អាច​ធ្វើ​ឲ្យ​ខូច​តម្រងនោម ថ្លើម រលាក​ស្រោមខួរ​ក្បាល និង​មាន​វិបត្តិ​ដង្ហើម​ជាដើម ។ ដូច្នេះ​រាល់ពេល​ដែល​មាន​សញ្ញា​ជំងឺ​លិ​បតូ​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ គួរតែ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​ទើប​ជា​ការ​ប្រសើរ ៕
ប្រភព៖ whatsupkhmer
  • រដូវភ្លៀងជិតមកដល់ហើយ លោកអ្នកគួរតែប្រុងប្រយ័ត្នចំពោះជំងឺមួយចំនួននេះ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:សុខភាព
Tags: