អាហារសាមញ្ញ ទាំង៦មុខដែលជួយបង្កើនថាមពលផ្លូវភេទបុរស និងស្ត្រីទៅដល់ចំនុចកំពូល

អាហារសាមញ្ញ ​៦​មុខ​ខាង​ក្រោម​នេះ​វាអាច​ជួយ​បង្កើន​ថាមពល​ដល់​បុរស​និង​ស្ត្រី​យ៉ាង​ច្រើន​ដែល​អាហារ​ទាំង​អស់​នោះ​​រួម​មាន៖

ការ៉ុត៖ ដែល​ត្រូវ​បាន​ក្រុម​មនុស្ស​ភាគ​ខាង​កើត​ជឿថា អាច​ផ្តល់​ថាមពល​ខ្ពស់​ដល់​សរី​រាង្គកាយ​មនុស្ស​យើង​ ពិសេស​ថាមពល​ផ្លូវ​ភេទ​ ព្រោះ​ការ៉ុត​មាន​សារជាតិ​«បេតាឃែ​រ៉ូ​ទីន​»​ដែល​ជា​ប្រភេទ​ដើម​នៃ​វីតាមីន​ A ខ្ពស់​បំ​ផុត​។

អាហារសាមញ្ញ ទាំង៦មុខដែលជួយបង្កើនថាមពលផ្លូវភេទបុរស និងស្ត្រីទៅដល់ចំនុចកំពូល

ចេក​អំ​បូង៖ ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​គេ​ជឿថា អាច​បន្ថែម​ដល់​សមត្ថភាព​ផ្លូវ​ភេទ​​ ព្រោះ​ថា មាន​ប៉ូតា​ស្យូម​ខ្ពស់​ដែល​ផ្តល់​ផល​ល្អ​ចំ​ពោះ​សាច់​ដុំ​ និង​ប្រព័ន្ធ​ប្រសាទ​ ហើយ​ក្រៅ​ពី​នេះ​វានៅ​មាន​វីតាមីន​ B6 ផ្តល់​ផល​ល្អ​ដល់​ខួរ​ក្បាល​ទៀត​ផង​។

អាហារសាមញ្ញ ទាំង៦មុខដែលជួយបង្កើនថាមពលផ្លូវភេទបុរស និងស្ត្រីទៅដល់ចំនុចកំពូល

ទំ​ពាំង​បារាំង៖ ប្រពៃ​ណី​បុរាណ​ជន​ជាតិ​អង់គ្លេស​ជឿថា ការទទួល​ទាន​ទំ​ពាំង​ស្ងោរ​រាល់​ព្រឹក​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​អាច​ផ្តល់​ ថាម​ពល​ផ្លូវ​ភេទ​ខ្លាំង​ក្លា​​ព្រោះ​ថា ក្នុង​ទំ​ពាំង​មា​ន​សារជាតិ​មួយ​ប្រភេទ​ដែល​ជា​ប្រភេទ​​ Niacin ខ្ពស់​។

អាហារសាមញ្ញ ទាំង៦មុខដែលជួយបង្កើនថាមពលផ្លូវភេទបុរស និងស្ត្រីទៅដល់ចំនុចកំពូល

ផ្លែ​ល្វា៖ ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​ជន​ជាតិ​ក្រិក​សម័យ​បុរាណ​ជឿថា ជួយ​ផ្តល់​ថាម​ពល​ផ្លូវ​ភេទ​យ៉ាង​ល្អ​ ដែល​តាម​ការ​ស្រាវ​ជ្រាវ​សម័យ​ថ្មី​បាន​រក​ឃើញ​ថា ផ្លែ​ល្វាមាន​វីតាមីន​ B​ ប្រភេទ​ Niacin ខ្ពស់​ ដែល​វីតាមីន​ប្រភេទនេះ​ជួយ​បន្ថែម​​​ការ​រត់​វិល​វល់​របស់​ឈាម​ក្នុង​រាង​​ កាយ​យ៉ាង​ល្អ​ និង​ក្រៅ​ពី​នេះ​វានៅ​មានម៉ាញេ​​​​ស្យូមខ្ពស់​ដែល​ជួយ​បង្កើត​អ័រ​ម៉ូន​ ក្នុង​រាង​កាយ​។

អាហារសាមញ្ញ ទាំង៦មុខដែលជួយបង្កើនថាមពលផ្លូវភេទបុរស និងស្ត្រីទៅដល់ចំនុចកំពូល

ត្រី​ និង​ខ្យង៖​ អាហារ ​ពីរ​ប្រភេទ​នេះ​ត្រូវ​​បាន​គេជឿថា អាច​ផ្តល់​​ថាម​​ពល​ខ្ពស់​បំ​ផុត​ ព្រោះ​ថា ក្នុង​សាច់​​ត្រីមាន​អាស៊ីត​អូមេហ្គា​៣​ ដែល​ជួយ​បង្កើត​អ័រ​ម៉ូន​ ហើយ​ជួយ​ជំ​នួយ​ដល់​សមត្ថភាព​ផ្លូវ​ភេទ​បាន​ផងដែរ​៕

អាហារសាមញ្ញ ទាំង៦មុខដែលជួយបង្កើនថាមពលផ្លូវភេទបុរស និងស្ត្រីទៅដល់ចំនុចកំពូល

អាហារសាមញ្ញ ទាំង៦មុខដែលជួយបង្កើនថាមពលផ្លូវភេទបុរស និងស្ត្រីទៅដល់ចំនុចកំពូល

ប្រភព៖ baykdang

  • អាហារសាមញ្ញ ទាំង៦មុខដែលជួយបង្កើនថាមពលផ្លូវភេទបុរស និងស្ត្រីទៅដល់ចំនុចកំពូល已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:សុខភាព
Tags: