Harry Kane បាន​ស្បែក​ជើង​មាស ខណៈ Spurs ត្រូវ​ Newcastle លត់​ទក់​សាច់

Harry Kane ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ឈ្នះ​ស្បែក​ជើង​មាស​ English Premier League ប្រចាំ​រដូវ​កាល ២០១៥-២០១៦ ដោយ​ស៊ុត​បាន ២៥ គ្រាប់ ខណៈ​ ការ​ប្រកួត​ចុង​ក្រោយ​របស់ Spurs យប់​មិញ​នេះ ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​ Newcastle ដែល​ធ្លាក់​ទៅ​លីគ​ក្រោម លត់​ទក់​សាច់​ដល់​ទៅ ៥-១ ឯណោះ។

 

Jamie Vardy របស់​ក្រុម Leicester City និង Sergio Aguero របស់​ក្រុម Manchester City រក​បាន ២៤ គ្រាប់​ម្នាក់ គឺ​ចាញ់ Kane តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។

 

Harry Kane បាន​ស្បែក​ជើង​មាស ខណៈ Spurs ត្រូវ​ Newcastle លត់​ទក់​សាច់

 

ទោះ​យ៉ាង​ក៏​ដោយ ម្ចាស់​ស្បែក​មាស​វ័យ ២២ ឆ្នាំ​ខាង​លើ មិន​បាន​អបអរ​នោះ​ទេ ព្រោះ​ចាញ់​ក្រុម​សារិកា​ព្រៃ​យ៉ាង​អាម៉ាស់​បំផុត​ក្នុង​រដូវ​កាល​នេះ៕

 

Harry Kane បាន​ស្បែក​ជើង​មាស ខណៈ Spurs ត្រូវ​ Newcastle លត់​ទក់​សាច់

 

 

ដោយ៖ សុផាត
ប្រភព៖ Goal