ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ និង​ថ្នាំ​ជិត​១​គីឡូក្រាម​

ស្ទឹងត្រែង:
​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ប្រឆាំងបទល្មើស​គ្រឿងញៀន​ខេត្ត បានធ្វើការ​ឃា​​ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ដកហូតគ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តេ​មីន​(​ទឹកកក​)​មួយកញ្ចប់​ធំ នៅ​ចំណុច​អូរ​ប្រាំស្ថិតក្នុង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ខាំ ផា​ផូ​ស៊ី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិឡាវ មុខរបរ​កសិករ រស់នៅ ភូមិ​គីឡូ​លេខ​៨ ស្រុក​ប៉ាក់​សាន់ ខេត្ត​ប​លិ​ខាំ​សៃ​។​

​ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តេ​មីនពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​មួយកញ្ចប់​ធំ​ដែលមាន​​ទម្ងន់​ជិត​១​គីឡូក្រាម​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿងបញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​៕R

ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ និង​ថ្នាំ​ជិត​១​គីឡូក្រាម​

ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ និង​ថ្នាំ​ជិត​១​គីឡូក្រាម​