អស់៧ពាន់ដុល្លារ!! ព្រោះតែងូតទឹកហើយមានអារម្មរណ៍ ហៅនាងមកជិតរួច រំលោភបានសម្រេច

(ពោធិ៍សាត់)៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរព័ទ្ធចាប់បានភ្លាមៗ ខណៈទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ​ ប្តឹងទាមទារសំណង​ ចំនួន៧ពាន់ដុល្លារ និង​សុំឲ្យចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធករណីរំលោភបានសម្រេច​។​

ហេតុការណ៍នេះបានកើតឡើង​ នៅវេលាម៉ោង១១​៖៣០នាទីព្រឹក​ ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុចក្រោមដើមស្វាយចន្ទីរ​ ក្បែរអណ្ដូងទឹកខាងក្រោយផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់​។

លោក​ ឯម​ ​រុន​ អធិការនគរបាលស្រុកក្រគរ​ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា អន្ទិតជាជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ផាត់ វិរៈ ភេទប្រុស​ អាយុ២២ឆ្នាំ រស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់​។ លោកអធិការបានបន្តថា​ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីទទួលពាក្យបណ្ដឹង​ ពីនារីរងគ្រោះ​ ឈ្មោះ ទ សភ អាយុ២០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា​។​ នៅក្នុងពាក្យបណ្ដឹងនោះ​ នារីរងគ្រោះបានទាមទារសំណងជំងឺចិត្ត​ ជាសាច់ប្រាក់ ៧ពាន់ដុល្លារ និង​បន្តអនុវត្តន៍តាមច្បាប់ផងដែរ​។​

លោកអធិការបានបន្តទៀតថា​ មុនពេលកើតហេតុ នារីរងគ្រោះបានដឹកគោ​ យកទៅឲ្យផឹកទឹកអណ្ដូងខាងក្រោយផ្ទះអន្ទិតរូបនោះ ដូចសព្វមួយដង គ្រានោះជនសង្ស័យបានទៅខ្ចីយោងដងទឹកងូត​ ពេលជនសង្ស័យងូតទឹករួច​ ក៏បានស្រែកហៅនារីរងគ្រោះ​ ឲ្យទៅយកយោងទឹកមកវិញ ពេលនោះស្រាប់តែជនសង្ស័យបានចាប់នាងរំលោភ​ បានសម្រេចតែម្តង​។

បច្ចុប្បន្ន កម្លាំងជំនាញ​កំពុងបំពេញសំណុំរុឿង ដើម្បីបញ្ជូនជនសង្ស័យ​ ទៅការិល័យជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ ចាត់ការតាមនីតិវិធី​៕
អស់៧ពាន់ដុល្លារ!! ព្រោះតែងូតទឹកហើយមានអារម្មរណ៍ ហៅនាងមកជិតរួច រំលោភបានសម្រេច

ប្រភព៖ Freshnewsasia

អ្នកនឹងចូលចិត្ត

  • អស់៧ពាន់ដុល្លារ!! ព្រោះតែងូតទឹកហើយមានអារម្មរណ៍ ហៅនាងមកជិតរួច រំលោភបានសម្រេច已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:ជីវិតនិងសង្គម
Tags: