ខ្យល់កន្ដ្រាក់ ធ្វើឲ្យពលរដ្ឋ៤នាក់របួស និងផ្ទះ២៩ខ្នងខូច

ខេត្ដសៀមរាប៖ ខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងផង បណ្ដាលឲ្យផ្ទះ និងស្តង់លក់ដូររបស់ប្រជាពលរដ្ឋចំនួន២៩ខ្នង ត្រូវរងការខូចខាតនិងមនុស្ស៤នាក់រងរបួសក្នុងនោះមានស្រីម្នាក់។

គ្រោះធម្មជាតិនេះ កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ចំនួន៦ភូមិនៅក្នុងក្រុងសៀមរាប។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង២និង៣០នាទីរសៀល នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប មានភ្លៀងលាយខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះ និងស្តង់លក់ដូរ របស់បងប្អូនប្រជាពលរដ្ឋចំនួន២៩ខ្នងត្រូវរងការខូចខាត។ ក្នុងនោះរលំផ្ទះចំនួន៧ខ្នង របើកដំបូលចំនួន២២ខ្នងបណ្តាលឲ្យប្រជាពលរដ្ឋរងរបួសស្រាល៤នាក់ ស្រី១នាក់ ចំនួន៦ភូមិ ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

គួរកត់សម្គាល់ថា នៅខេត្តសៀមរាបមានគ្រោះធម្មជាតិបានកើតឡើងនៅតាមបណ្ដាលស្រុក និងក្រុងសៀមរាបបណ្ដាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ រងការបំផ្លិចបំផ្លាញអស់ជាច្រើនខ្នង។

គ្រោះធម្មជាតិនេះពលរដ្ឋស្នើទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសសប្បុរសជនមេត្តាជួយដល់គ្រួសាររងគ្រោះផង ព្រោះជីវភាពកំពុងក្រីក្រហើយត្រូវជួបគ្រោះរលំផ្ទះថែមទៀត៕ ជានិរន្ដរ៍
ខ្យល់កន្ដ្រាក់ ធ្វើឲ្យពលរដ្ឋ៤នាក់របួស និងផ្ទះ២៩ខ្នងខូច

ខ្យល់កន្ដ្រាក់ ធ្វើឲ្យពលរដ្ឋ៤នាក់របួស និងផ្ទះ២៩ខ្នងខូច

 

ប្រភព៖ Nokorwatnews

អ្នកនឹងចូលចិត្ត

  • ខ្យល់កន្ដ្រាក់ ធ្វើឲ្យពលរដ្ឋ៤នាក់របួស និងផ្ទះ២៩ខ្នងខូច已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:កំសាន្ត
Tags: