លោក​អភិបាលខណ្ឌ​មានជ័យ ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​k១១league​ ឆ្នាំ​២០១៦

លោក​អភិបាលខណ្ឌ​មានជ័យ ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​k១១league​ ឆ្នាំ​២០១៦



ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦ លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​បាល់ទាត់ K11 League ឆ្នាំ ២០១៦ នៅ Clup K11 សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ក្នុង​រដូវ​កាល ​នៃ​ការប្រកួត​ពានរង្វាន់ K11 League ឆ្នាំ​២០១៦​នេះ បាន​ចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦ គឺ​មាន​រយៈពេល​០៥​ខែ និង​០១​សប្ដាហ៍ ឆ្លងកាត់​ការប្រកួត​១៤៩​លើក ដើម្បី​ជម្រើស​យក​ជើងឯក​ចំណាត់ថ្នាក់​លេខ​១ លេខ​២ លេខ​៣ និង​លេខ​៤។

ក្រុម​កីឡា​បាល់ទាត់​០៤​ក្រុម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​រួមមាន ក្រុម Ov Mal True Brands ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ក្រុម Khmer Heart FC ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ក្រុម JOTUN E.P.M ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ និង​ក្រុម Suffer FT ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤៕