ចាប់​ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ​ជាមួយ​គ្រឿងញៀន​​ប្រហែល​១​គីឡូក្រាម

ស្ទឹងត្រែង ​៖​ ជនសង្ស័យ​​ ជា​ជនជាតិ​ឡាវ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចាប់​ឃាត់​ខ្លួន​ជាមួយ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​មួយ​កញ្ចប់​ ប្រហែល​១​គីឡូក្រាម​ បញ្ជូន​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​១៥​ ខែ​​ឧសភា​នេះ។

ជន​សង្ស័យ​ជា​ជនជាតិ​ឡាវ​នោះ​ ​ត្រូវ​បាន​សមត្ថកិច្ច​​​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​អូរ​ប្រាំ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រែង។ជន​សង្ស័យ​​មាន​ឈ្មោះ​ខាំ​ផា​ផូ​ស៊ី ​ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​ប្រាំបី ស្រុក​ប៉ាក់​សាន់ ខេត្ត​ប​លិ​ខាំ​សៃ។

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​​ពី​សមត្ថកិច្ច​ជំនាញ​ និង​រៀបចំ​ថ្លឹង​វត្ថុតាង​គ្រឿងញៀន​ ដែល​បង្ក្រាប​បាន៕