ក្រុមហ៊ុន Google បញ្ចេញ​បច្ចេកវិជ្ជា​ដ៏​អស្ចារ្យ​ថ្មី​មួយទៀត​ឈ្មោះថា Parsey McParseface

    ​ក្រុមហ៊ុន Google បានបង្ហាញ​កុំព្យូទ័រ​ដែលមាន​ឥទ្ធិពល​បំផុត​ដែល​យល់​ពី​ភាសា​អង់គ្លេស​នៅលើ​ពិភពលោក និង​ត្រូវបាន​គេ​ហៅ​វា​ថា Parsey McParseFace​។​

​    ​បច្ចេកវិជ្ជា ដែល​នឹង​បង្កើត​នៅលើ​ការប្រើប្រាស់ Framework ឈ្មោះ TensorFlow និង SyntaxNet នេះ គឺជា​ឧបករណ៍​ដ៏​មាន​សក្ដានុពល​ដែល​អាច​ប្រើ​បច្ចេកវិជ្ជា​បញ្ញា​សិប្បនិម្មិត (artificial intelligence technology ) ដើម្បី​វិភាគ​សំយោគ​នៃ​ភាសា​និង​យល់ដឹង​នូវ​ឃ្លា​នីមួយៗ​ថា​តើ​មានន័យ​ដូចម្ដេច​។​

​    ​ក្រុមហ៊ុន Google នឹង​បង្កើត​ឧបករណ៍​ទាំងនោះ​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​សេរី​និង​មិន​គិតថ្លៃ​សម្រាប់អ្នកសរសេរកម្មវិធី៕