ជនជាតិ​យួន​នៅតែ​ចូលមក​បង្ក​ភាពអនាធិបតេយ្យ​លើ​ភ្នំ​បូកគោ

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មាន​ជនជាតិ​យួន​កាន់តែ​ច្រើនឡើងៗ​ចូលមក​ប្រារព្ធ​ពិធី​សាសនា​នៅ​តំបន់​វាលស្រែ​៥០០ លើ​ភ្នំ​បូកគោ ស្រេច​តែ​អំពើ​ចិត្ត​។ មានការ​រិះគន់ថា លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពត និង​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ទៅលើ​សកម្មភាព​របស់​ជ​ន​ជាតិ​យួន ដែល​ចូលមក​ប្រារព្ធ​ពិធី​សាសនា​លើ​ភ្នំ​បូកគោ​នោះទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ក៏ដូចជា​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្ប​ធម៌​និង​វិចិត្រសិល្បៈ គួរពិនិត្យមើល​ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សាសនា​និង​ទំនៀមទម្លាប់​ខ្មែរ​ខ្លាំងពេក​។

​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ករណី​ជនជាតិ​យួន​ដែល​ចូលមក​ធ្វើ​អ្វីៗ​នៅលើ​ភ្នំ​បូកគោ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​។ ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​កម្សាន្ត​នៅលើ​ភ្នំ​បូកគោ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​ជនជាតិ​យួន​ចូលមក​ប្រារព្ធ​ពិធី​នៅ​តំបន់​វាលស្រែ​៥០០​លើ​ភ្នំ​បូកគោ​រាប់រយ​នាក់ ហាក់ដូច​ភ្នំ​បូកគោ ជា​ទឹកដី​របស់​យួន​ទៅហើយ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ធម្មការ​និង​ក្រសួង​វប្បធម៌ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ក្នុងខណៈដែល​ជនជាតិ​យួន​ចូលមក​ប្រារព្ធ​ពិធី​តាមបែប​សាសនា​រប​ស់​ខ្លួន​នៅ​តំបន់​វាលស្រែ​៥០០​ស្រេច​តែ​អំពើ​ចិត្ត​។

សូម​បញ្ជាក់ដែរថា កន្លងមក​ក្រសួង​ពាក់ព័ន្ធ ក៏​ធ្លាប់​ចាត់វិធានការ​ត្រួតពិនិត្យ​ករណី​ជនជាតិ​យួន​យ៉ាង​ពពាក់ពពូន​ចូលមក​ប្រារព្ធ​ពិធី​សាសនា​នៅលើ​ភ្នំ​បូកគោ​នោះដែរ ធ្វើ​ឲ្យ​សកម្មភាព​របស់​ជនជាតិ​យួន​មានការ​ថមថយ​មួយរយៈ​។ ប៉ុន្តែ​នៅ​ដើមខែ​ឧសភា រហូតដល់​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៦ សកម្មភាព​ជនជាតិ​យួន​ចូលមក​ប្រារព្ធ​ពិធី​តាមរបៀប​សាសនារ​បស់​ខ្លួន​មើលទៅ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តកំពត ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​តំបន់ភ្នំ​បូកគោ គឺជា​បូរណភាព​ទឹកដី​ខ្មែរ បែរជា​ជនជាតិ​យួន​មាន​សិទ្ធិ​ចូលមក​ប្រារព្ធ​ពិធី​តាមបែប​សាសនា​រប​ស់​ខ្លួន​យ៉ាង​អនាធិបតេយ្យ​ទៅវិញ​៕

0 vn_610 666