កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

6 Videos


តារាសម្តែងអាស៊ីជាច្រើនបានបង្ហាញទេពកោសល្យសម្តែងរបស់ខ្លួនដ៏អស្ចារ្យឲ្យពិភពលោកបានស្គាល់ ។ ជារៀងរាល់ឆ្នាំ ខ្សែភាពយន្តជាច្រើនត្រូវបានដាក់បញ្ចាំងឆ្លងពីប្រទេសមួយទៅប្រទេសមួយ ។ ឧស្សាហកម្មភាពយន្តបានពង្រីកខ្លួនគួរឲ្យកត់សម្គាល់ រហូតអាចរកប្រាក់ចំណូលដល់ផលិតករ និង សិល្បករបានយ៉ាងច្រើន ។ ខាងក្រោមនេះជាសិល្បករអាស៊ីទាំង ១០ ដែលអាចរកប្រាក់ចំណូលពីការសម្តែងបានច្រើនជាងគេក្នុងឆ្នាំ ២០១៥ យោងតាមសារព័ត៌មាន Forbes ៖

១០/ Donnie Yen ចំណូល ៧,២ លានដុល្លារ ៖ លោក កុំ កុំ ត្រូវបានគេចាត់ទុកថាជាកំពូលតារាហុងកុងមួយរូប ដែលពូកែខាងក្បាច់គុន ។ លោកក៏ជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅ Judo ផងដែរ ស្របពេលដែលលោកក៏មានអាជីពជាអ្នកដឹកនាំរឿង ផលិតការនិង ផ្សេងៗទៀត ។

កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

៩/ Huang Xiaoming ចំណូល ១២,៤ លានដុល្លារ ៖ លោកមានអាជីពជាតារាសម្តែងផង តារាម៉ូដែលផង និង តារាចម្រៀងថែមទៀត ។ លោកបានជាប់ឈ្មោះក្នុងបញ្ជីនេះ ព្រោះលោកបានចេញមុខក្នុងខ្សែភាពយន្តជាច្រើនដូចជារឿង Love in the Buff, An Inaccurate Memoir និង White-Haired Witch ។

កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

៨/ Andy Lau ចំណូល ១៣ លានដុល្លារ ៖ ខ្សែភាពយន្ត From Vegas to Macau II របស់តារាសម្តែង លី តាវហួ និង លោក Chow Yun-Fat គឺជាខ្សែភាពយន្តមួយក្នុងចំណោមខ្សែភាពយន្តដែលរកចំណូលច្រើនជាងគេនៅប្រទេសចិន ។

កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

៧/ Ranbir Kapoor ចំណូល ១៥ លានដុល្លារ ៖ នេះជាលើកដំបូងផងដែរ សម្រាប់តារាសម្តែងឥណ្ឌារូបនេះមានឈ្មោះក្នុងបញ្ជី Forbes ។ ខ្សែភាពយន្តលេចធ្លោជាងគេដែលលោកសម្តែងក្នុងឆ្នាំ ២០១៥ គឺ Roy និង Bombay Velvet ។

កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

៦/ Chow Yun-fat ចំណូល ១៨ លានដុល្លារ ៖ តារាសម្តែងហុងកុង ក៏ដូចជាហូលីវូដរូបនេះ ធ្លាប់បានចេញមុខក្នុងខ្សែភាពយន្តជាច្រើនរឿងមិនថា រឿងចិន រឿងអាស៊ី ឬ ហូលីវូដ ។ កាលពីឆ្នាំ ២០១៤ លោកបានចំណាត់ថ្នាក់លេខ ២ ដែលរកបានប្រាក់ប្រមាណ ២១,៩ លានដុល្លារ តែពេលនេះលោកបានចំណាត់ថ្នាក់ត្រឹមតែលេខ ៦ ប៉ុណ្ណោះ ។

កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

៥/ Shan Rukh Khan ចំណូល ២៦ លានដុល្លារ ៖ លោកត្រូវបានគេស្គាល់ថាជា ស្តេចខ្សែភាពយន្តឥណ្ឌាហើយក៏ជាតារាឥណ្ឌាដែលមានទ្រព្យសម្បត្តិច្រើនជាគេផងដែរ ។ លោកបានប្រាក់ចំណូលច្រើនបែបនេះ គឺអរគុណដល់ខ្សែភាពយន្ត Happy New Year និង Fan ។

កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

៤/ Akshay Kumar ចំណូល ៣២,៥ លានដុល្លារ ៖ លោកជាតារាសម្តែងឥណ្ឌាដ៏មានប្រជាប្រិយភាពមួយរូបផងដែរ ។ លោកធ្លាប់បានចេញមុខក្នុងខ្សែភាពយន្តមិនក្រោម ១០០ រឿងឡើយ ។ ក្នុងឆ្នាំ ២០១៥ លោកបានចំណូលច្រើនតាមរយៈខ្សែភាពយន្ត Baby និង Gabbar ជាពិសេសតាមរយៈការធ្វើជាពិធីករក្នុងកម្មវិធី Khatro ke khiladi ។

កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

៣/ Salman Khan ចំណូល ៣៣,៥ លានដុល្លារ ៖ ខ្សែភាពយន្ត Kick គឺជាខ្សែភាពយន្តដែលនាំចំណូលឲ្យលោកច្រើនជាងគេ តែលោកក៏បន្តរកបានប្រាក់ជាច្រើនថែមទៀត ក្រោយពីមានអាជីពជាផលិតករ និង ថតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន កូកា កូឡា និង Suzuki ។

កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

២/ Amitabh Bachchan ចំណូល ៣៣,៥ លានដុល្លារ ៖ លោកធ្លាប់សម្តែងក្នុងខ្សែភាពយន្តមិនក្រោម ១៨០ រឿងឡើយ ក្នុងអាជីពសិល្បៈ ៤៦ ឆ្នាំមកនេះ ។ លោកទទួលបានប្រាក់ពីការធ្វើជាពិធីករក្នុងកម្មវិធី Who wants to be a millionaire របស់ប្រទេសឥណ្ឌា និង ការឈោងជើងចូលសម្តែងខ្សែភាពយន្តហូលីវូដ The Great Gatsby ។

កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥

១/ Jackie Chan ចំណូល ៥០ លានដុល្លារ ៖ លោក ឈិន ឡុង ត្រូវបានគេស្គាល់យ៉ាងច្បាស់ ចំពោះទេពកោសល្យសម្តែងដ៏អស្ចារ្យរបស់លោក ។ ដោយសារតែពូកែកំប្លុកកំប្លែង និង ចេះក្បាច់គុនផងនោះ លោកត្រូវបានផលិតករខ្សែភាពយន្តហូលីវូដទាក់ទងថតជាច្រើនរឿង ។ ក្នុងឆ្នាំ ២០១៥ លោករកបានចំណូលយ៉ាងច្រើនពីខ្សែភាពយន្តហូលីវូដ Dragon Blade ៕ ថាវរិទ្ធ (ប្រភព ៖ អាស៊ានរេនឃីង)

កំពូល​តារា​សម្តែង​អាស៊ី​រកប្រាក់​ចំណូល​ពី​ការសម្តែង​បាន​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥