អនុវត្តតាម​ដីកា ចាប់​លោក​តួ ធាន​ទឺ ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ស្តា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ ប្រើប្រាស់​អំណាច និង​ឥទ្ធិពល​លើ​ពលរដ្ឋ​

ភ្នំពេញ:
 ជនជាប់ចោទ​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ តួ ធាន​ទឺ ដែលជា​មន្ត្រី​ម្នាក់​ប្រើប្រាស់​អំណាច​និង​ឥទ្ធិពល​ហើយ​ធ្លាប់មាន​រឿងអាស្រូវ​ចម្រូង​ជ​ម្រា​ស់​ជាមួយ​ពលរដ្ឋ នៅក្នុង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​រឿង​ដីធ្លី ត្រូវបាន​នគរបាល​ចាប់​ឃាត់ខ្លួន​អនុវត្តន៍​តាម​អំណាច​សាលក្រម​សំណុំរឿង​ព្រហ្មទណ្ឌ ចេញ​ដោយ​ចៅក្រម​ជំនុំជម្រះ ម៉ម ច័ន្ទ​វណ្ណៈ នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ហាង​លក់​គុយទាវ​មួយកន្លែង​ចំណុច​ផ្លូវ​លេខ​១​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។  

​សេចក្តីរាយការណ៍​ឱ្យដឹងថា មុនដំបូង​សមត្ថកិច្ច​គ្រាន់តែ​អញ្ជើញ​ជនជាប់ចោទ​ខាងលើ យកទៅ​សួរ​នាំនៅ​កន្លែង​សមត្ថកិច្ច​ក៏ប៉ុន្តែ​មានការ​រឹងទទឹង សមត្ថកិច្ច​ក៏​ធ្វើ​ការចាប់​ឃាត់ខ្លួន​បញ្ជូន​ចូល​រថយន្ត មក​ស្នងការដ្ឋាន​នគ​របាល​ខេត្តបន្ទាយមានជ័យ​តែម្តង​។  
​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ឱ្យដឹងថា ជនជាប់ចោទ ឈ្មោះ តួ ធាន​ទឺ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ហើយ​មាន​តួនាទី​ជាទី​ប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ស្តា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ បាន​រង​ការចាប់ខ្លួន​ជាប់ចោទ​ពីបទ ឆបោក ប្រព្រឹត្ត​នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ កាលពី​ឆ្នាំ​២០០៤ ហើយ​ត្រូវបាន​សាលក្រម​លេខ​១១​ច ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ របស់​សាលាដំបូង​ខេត្ត ដែល​បានសម្រេច​ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ តួ ធាន​ទឺ ដាក់ពន្ធនាគារ​កំណត់​១​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​អនុវត្តន៍​ទោស ។  

​ពាក់ព័ន្ធ​ជុំវិញ​ជនជាប់ចោទ​ឈ្មោះ តួ ធាន​ទឺ ខាងលើ បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី សាលាខេត្ត​បន្ទាយមានជ័យ ឱ្យដឹងថា ពីមុនមក​ធ្លាប់​បង្ក​ឱ្យ​កើតក្តី​ក្តៅក្រហាយ​ពី​ពលរដ្ឋ ដោយ​ទៅ​ជីក​កកាយ​អាច​ម៌​ដី​លក់​នៅ​ចំណុច​ភ្នំ​កង​វ៉ា ហើយ​បង្ក​បាក់ស្រុត​ផ្លូវ​ធ្វើដំណើរ​របស់​ពលរដ្ឋ​នាំគ្នា​មក​តវ៉ា នៅខាងមុខ​សាលាខេត្ត សុំឱ្យ​អភិបាលខេត្ត​ជួយ​អន្តរាកមន៍​កសាង​ផ្លូវ​ដើរ​ពួកគាត់​វិ​ឡើង​ញ​។ មិនតែប៉ុណ្ណោះ​ក៏​ធ្លាប់ប្រើ​ប្រាស់​អំណាច​និង​ឥទ្ធិពល ជាប់​ពាក់ព័ន្ធ​និង​រឿងអាស្រូវ​ដីធ្លី​មួយចំនួន នៅក្នុង​ខេត្តបន្ទាយមានជ័យ​ផងដែរ​៕

អនុវត្តតាម​ដីកា ចាប់​លោក​តួ ធាន​ទឺ ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ស្តា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ ប្រើប្រាស់​អំណាច និង​ឥទ្ធិពល​លើ​ពលរដ្ឋ​