​អាជ្ញាធរ​ជាតិ​អប្សរា ចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​ស្ដីពី​ស្ថានភាព​ដើមឈើ ដែល​បាន​រលំ ក្នុង​ឧទ្យាន​អង្គរ​

​សៀមរាប:
អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ នេះ​ថា កាលពី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល ៣:៤៥ នាទី មាន​ហេតុការណ៍​ភ្លៀង​ធ្លាក់ និង​ខ្យល់​បោកបក់​យ៉ាងខ្លាំង នៅ​ម្ដុំ​បរិវេណ​ក្រុង​អង្គរធំ មក​ប្រាសាទអង្គរវត្ត​។ ហេតុការណ៍​នេះ បាន​បណ្ដាល ឲ្យ​មាន​ដើមឈើ​ធំ​តូច មួយចំនួន ខ្លះ​បាក់មែក ខ្លះ​បាក់​ដើម រលំ​មកលើ​ផ្លូវ នៅ​ទីតាំង​តំបន់​ប្រាសាទ​មួយចំនួន គឺ​នៅ​បរិវេណ​ប្រាសាទព្រះវិហារ ៧ ល្វែង មាន​ដើម​យាង​មួយ​ដើម បាក់​រលំ​សង្កត់​លើ​តូប​ដូនជី ស្នាក់នៅ​បណ្ដាល​ឲ្យ​ខូចខាត​មួយចំនួន នៅ​បរិវេណ​ចំណុច​មុខ​ភ្នំ​បាខែង បាក់មែក​យាង​ធំៗ ចំនួន​៤​មែក តែ​ពុំ​បង្ក​ឲ្យ​មាន​ខូចខាត​អ្វី​ទេ​, លើ​ភ្នំ​បាខែង​ជ្រុង​ខាងកើត​ឆៀង ខាងត្បូង​ប្រាសាទ រលំ​ដើម​ក​ន្ទ្រៀ​កមួយ​ដើម ទំហំ​មុខកាត់​ប្រហែល ០,៦០​ម៉ែត្រ បណ្ដោយ​ជាង​១០​ម៉ែត្រ រលំ​លើ​គំនរ​ថ្ម ចុង​មែក​បោក​ប៉ះចំ បណ្ណាល័យ​ប្រាសាទ​ខ្លះៗ តែ​ពុំ​បណ្ដាល​ឲ្យ​ខូចខាត​ទេ​, នៅមុខ​ផ្សា​រយាង​ធំ ខ្យល់​បោក​ខ្លាំង​ចំ​តូប​អ្នកលក់ បណ្ដាល​ឲ្យ​រលំ និង​ប៉ើង​ដំបូល​តូប​អស់​មួយចំនួន និង​បាក់មែក​យាង​មួយ​មែក​ធំ តែ​នៅ​ទើ​ដើមឈើ​នៅឡើយ​, មុខ​កសិណ​ខាងលិច ឆៀង​ខាងជើង​ប្រាសាទអង្គរវត្ត បាក់​ដើម​សង្កែ​មួយ​ដើម ប្រវែង​ប្រហែល​៧​ម៉ែត្រ រលំ​កាត់​ផ្លូវ​។

​ក្រោយ​ភ្លៀង និង​ខ្យល់​បាន​ស្ងប់​បន្តិច ដើមឈើ​នោះ ត្រូវបាន​ក្រុម​អភិរក្ស​ព្រៃ របស់​អាជ្ញាធរ​ជាតិ​អប្សរា កាប់​សម្អាត​យកចេញ បាន​រួចរាល់​ហើយ​។ មាត់​កសិណ​ជ្រុង​ខាងលិច ឆៀង​ខាងជើង​ប្រាសាទអង្គរវត្ត បាក់​ដើម​យាង​ពីរ​ដើម រលំ​សង្កត់​លើ​ថ្ម​កសិណ តែ​ពុំ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ទេ​។ ជ្រុង​ខាងត្បូង​ឆៀង ខាងលិច​នៃ​ខឿន ប្រាសាទអង្គរវត្ត ដើមត្នោត​មួយ​ដើម បាន​បាក់​មួយ​កំណាត់ តែ​ពុំ​បណ្ដាល​ឲ្យ​មានការ​ខូចខាត ថ្ម​ប្រាសាទ​ទេ​។ ទីតាំង​ជាប់​កំពែង ខាងកើត​ប្រាសាទអង្គរវត្ត រលំ​ដើម​ក្រឡាញ់​មួយ​ដើម មុខកាត់​ប្រហែល ០,៥០​ម៉ែត្រ បណ្ដោយ​ប្រហែល​១២​ម៉ែត្រ ពុំ​បណ្ដាល​ឲ្យ​ខូចខាត​ថ្ម​ប្រាសាទ​ទេ​។ កំពែង​ខាងជើង​ប្រាសាទអង្គរវត្ត ដើម​ស្នួល​មួយ​ដើម ទំហំ​មុខកាត់​ប្រហែល ១​ម៉ែត្រ និង​បណ្ដោយ​ប្រហែល ២០ ម៉ែត្រ បាន​រលំ​គង​លើ​កំពែង តែ​ពុំ​បណ្ដាល ឲ្យ​មានការ​ខូចខាត​ទេ​។ តាម​បណ្ដោយ​ផ្លូវ​ក្រួស​ក្រហម​ខាងកើត​ប្រាសាទអង្គរវត្ត បាក់​ដើម​យាង​មួយ​ដើម មុខកាត់​ប្រហែល ០,៨០​ម៉ែត្រ បណ្ដោយ​ប្រហែល ១៥​ម៉ែត្រ សង្កត់​ចំ​ស្នាក់ការ​នគរបាល ការពារ​បេតិកភណ្ឌ បណ្ដាល​ឲ្យ​ខូចខាត​មួយចំនួន​។ បរិវេណ​ខាងជើង​អង្គភាព​នគរបាល ការពារ​បេតិកភណ្ឌ មុខ​ប្រាសាទអង្គរវត្ត រលំ​ផ្ទាំង​ព័ត៌មាន របស់​អាជ្ញាធរ​ជាតិ​អប្សរា ត្រង់​ម្ដុំ​បរិវេណ​ចំណត​បណ្ដោះអាសន្ន​។ នៅក្នុង​បរិវេណ​ព្រៃ ក្រៅពី​ទីតាំង​ប្រាសាទ ក៏មាន​ដើមឈើ​មួយចំនួន បាន​បាក់​ដែរ តែ​យើង​កំពុង​សរុប​ទិន្នន័យ​ជា​បន្តបន្ទាប់​ទៀត​។​

​ក្រោយ​ហេតុការណ៍​ភ្លៀង និង​ខ្យល់ បាន​ស្ងប់​បន្តិច ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ​របស់ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់ កាប់​លះ​យកចេញ​នូវ​ដើមឈើ ដែល​រលំ​កាត់​ផ្លូវ ដើម្បី​សម្រួល​ចរាចរណ៍​ជាបន្ទាន់ និង​ដើមឈើ​ដែល​រលំ​សង្កត់ ប្រាសាទ​មួយចំនួនទៀត យើង​ក៏បាន​កាប់​លះ​មែក ដើម្បី​សម្រាល​ទម្ងន់ កុំ​ឲ្យ​ប៉ះពាល់​ប្រាង្គ​ប្រាសាទ​ដែរ​។ សូមបញ្ជាក់ថា ហេតុការណ៍​នេះ ពុំ​បណ្ដាល​ឲ្យ​មានការ​ខូចខាត ដល់​ប្រាង្គ​ប្រាសាទ​ទេ​៕V

​អាជ្ញាធរ​ជាតិ​អប្សរា ចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​ស្ដីពី​ស្ថានភាព​ដើមឈើ ដែល​បាន​រលំ ក្នុង​ឧទ្យាន​អង្គរ​

​អាជ្ញាធរ​ជាតិ​អប្សរា ចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​ស្ដីពី​ស្ថានភាព​ដើមឈើ ដែល​បាន​រលំ ក្នុង​ឧទ្យាន​អង្គរ​

​អាជ្ញាធរ​ជាតិ​អប្សរា ចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​ស្ដីពី​ស្ថានភាព​ដើមឈើ ដែល​បាន​រលំ ក្នុង​ឧទ្យាន​អង្គរ​