​ភ្លៀងខ្យល់​ផ្គរ​រន្ទះ ធ្វើ​ឲ្យ​បាក់​ដើមត្នោត និង​ដើមឈើ​រាប់រយ​ដើម ក្នុង​បរិវេណ​អង្គរវត្ត​

​សៀមរាប:
នេះ​ជា​រឿង​អភូតហេតុ​មួយ​ដ៏​កម្រ ដែល​ធ្វើ​ឲ្យ​ដើមត្នោត​មួយ​ដើម មាន​អាយុកាល​រាប់រយឆ្នាំ នៅមុខ​អង្គរ និង​ដើមឈើ​រាប់រយ​ដើម​ផ្សេងទៀត នៅក្នុង​បរិវេណ​អង្គរ និង​តាមផ្លូវ ត្រូវបាន​បំផ្លាញ​មួយ​ពព្រិច​ភ្នែក ក្នុងខណៈពេល​នៃ​តំបន់​អង្គរ បាន​ជួប​ហេតុការណ៍៍​ភ្លៀងខ្យល់​ផ្គរ​រន្ទះ បាន​បោកបក់ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ១៦ ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​នេះ​។
​    ​
​អភូត​ហេតុនេះ គឺ​ចាស់ៗ​ជាច្រើន​បាន​និយាយថា តំបន់​អង្គរ ជាពិសេស​ដើមត្នោត នៅមុខ​អង្គរ ដែល​ថតរូប​ពី​ចម្ងាយ ហើយ​មើលឃើញ​នោះ ត្រូវបាន​បំផ្លាញ មួយ​ពព្រិច​ភ្នែក ខណៈពេលដែល​ដើមត្នោត​នោះ មាន​អាយុកាល​រាប់រយឆ្នាំ មកហើយ​។​
​    ​
​សេចក្តីរាយការណ៍​ព័ត៌មាន បាន​បញ្ជាក់ថា ដើមត្នោត​នោះ មាន​កំពស់​ប្រមាណ​ជាង ៣០ ម៉ែត្រ បាន​បាក់ ហើយ​សំណាងល្អ​បំផុត វា​មិន​បណ្តាល ឲ្យ​ប៉ះ​រង​ទោង​ទី​១ នៃ​ប្រាសាទអង្គរវត្ត ប៉ែក​ជ្រុង​ខាងលិច ឈាង​ខាងត្បូង ហើយក៏​មិន​ទៅ​ប៉ះ​បង្កាន់ដៃ នៃ​ប្រាសាទ​នោះដែរ​។​
​    ​
​ក្រៅពី​ដើមត្នោត ដែល​ទាក់ទាញ​បំផុត​បាន​បំផ្លាញ គឺមាន​ដើមឈើ​រាប់រយ​ដើម ត្រូវបាន​បំផ្លាញ​ព្រមៗ​គ្នា​ដែរ​។ ប៉ុន្តែ​មិនមាន​សេចក្តីរាយការណ៍ ណាមួយ ដែល​បញ្ជាក់ថា ប្រាសាទបុរាណ នៅ​តំបន់​នោះ បាន​រងគ្រោះ​ឡើយ ហើយ​មនុស្ស ក៏​មិនមាន​នរណា​រងរបួស​ដែរ​។
​    ​
​ប៉ុន្តែ​សេចក្តីរាយការណ៍​ដដែល បាន​បញ្ជាក់ថា នៅ​ស្រុក​អង្គរធំ​ឯនោះ​វិញ ក៏មាន​គោមួយ​ក្បាល ត្រូវ​រន្ទះបាញ់​ស្លាប់ ហើយ​ដើមឈើ​មួយចំនួន ត្រូវបាន​រលំ​ផងដែរ ខណៈពេលដែល​ខ្យល់ព្យុះ កើតហេតុ​ដំណាលគ្នា នៅក្នុង​តំបន់​អង្គរ​នោះដែរ​។​
​    ​
​សេចក្តីរាយការណ៍​ដដែល បាន​បន្តថា នៅ​បរិវេណ​អង្គរ គឺមាន​ដើមឈើ​ទាល​ធំៗ នៅមាន​អាយុកាល​រាប់រយឆ្នាំ ចំនួន​៣​ដើម ត្រូវបាន​បាក់​គួរ​ឲ្យ សោកស្តាយ​ផងដែរ ដើមឈើ​ទាល​ទាំង​៣ គឺ​ស្ថិតនៅ​ចំណុច​ជ្រុង​ខាងកើត ឈាង​ខាងជើង ជាប់​នឹង​កស្សិណ​អង្គរវត្ត​។​
​    ​
​ទាំងនេះ គឺជា​អំណាច​នៃ​ខ្យល់ព្យុះ ដែល​កម្ពុជា​ទើប​ជួបប្រទះ រយៈពេល​ញឹកញាប់ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ចំណែកឯ​ខ្យល់ព្យុះ នៅក្នុង​តំបន់​អង្គរ បណ្តាល​ឲ្យ​បាក់​ដើមត្នោត និង​ដើមឈើ​រាប់រយ​ដើម​នេះ គឺជា​ហេតុការណ៍​មួយ មិន​ធ្លាប់មាន​ទាល់តែសោះ អស់​ជាច្រើន​ឆ្នាំ​មកហើយ​៕