ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជិត ៤០០​ខ្នង​នៅ​ស្រុក​ពួក​

​សៀមរាប:
ផ្ទះ​ប្រជាពលរដ្ឋ​ជិត ៤០០ ខ្នង ត្រូវបាន​បំផ្លាញ ក្នុង​តែ​រយៈពេល​ប្រមាណ កន្លះ​ម៉ោង​ប៉ុណ្ណោះ ស្របពេល​ឃុំ​ចំនួន​៧ របស់​ស្រុក​ពួក  មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ជាមួយ​ផង​នោះ​។ នេះ​បើតាម​សេចក្តីរាយការណ៍ ពី​លោក​អភិបាលស្រុក​ពួក បានអោយដឹង​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​
​    ​
​លោក ម៉ៅ វិសុទ្ធ អភិបាលស្រុក​ពួក ខេត្តសៀមរាប បានបញ្ជាក់​អោយដឹងថា នៅវេលា​ម៉ោង ១៧ ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​នោះ ឃុំ​ចំនួន​៧​របស់​ស្រុក​ពួក មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ផង​នោះបាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ អស់​ចំនួន​៣៨៨​ខ្នង​។ ព្យុះ​នេះ គឺ​លោក​អភិបាលស្រុក និយាយថា មាន​រយៈ ពេល​តែ ៣០ នាទី​តែប៉ុណ្ណោះ​។​
​    ​
​លោក ម៉ៅ វិសុទ្ធ បាន​បន្តថា ឃុំ​ទាំង​៧ ដែល​រង​ផលប៉ះពាល់​នោះ មាន​ឃុំ​សសរស្តម្ភ ឃុំ​យាង ឃុំ​ល្វា ឃុំ​ខ្នាត ឃុំ​រើ​ល ឃុំ​សំរោង​យា និង​ឃុំ​ពួក​។ ក្នុងចំណោម​ផ្ទះ ដែល​រង​ផលប៉ះពាល់​ទាំង ៣៨៨​ខ្នង គឺមាន​ផ្ទះ​ចំនួន ៣៣២ ខ្នង បាន​ប៉ើង​ដំបូល និង​ផ្ទះ​ចំនួន ៥៦ ខ្នង ត្រូវបាន​បំផ្លាញ​ទាំងស្រុង ។​

​លោក​អភិបាលស្រុក​ពួក បានបញ្ជាក់​ទៀតថា ក្នុង​ហេតុការណ៍ គ្រោះមហន្តរាយ​នោះ គឺ​បណ្តាលអោយ​ប្រជាពលរដ្ឋ ចំនួន​៦​នាក់ បាន​រងរបួស ក្នុងនោះ​មាន មនុស្ស​ស្រី​ចំនួន​៤​នាក់ ។ លោក​បាន​បន្តថា ព្យុះ​មួយ​ពព្រិច​ភ្នែក​សោះ គឺ​បណ្តាលអោយមាន ការបាត់បង់​ផ្ទះសំបែង​ប្រជាជន និង​ទ្រព្យសម្បត្តិ​អស់​ជាច្រើន មិនអាច​គណនា​បាន​ភ្លាមៗ​។​

​លោក​ចៅហ្វាយស្រុក ក៏បាន​បញ្ជាក់ទៀតថា នេះ​គឺជា​គ្រោះធម្មជាតិ ដែល​មិនអាច​ប្រាប់អោយដឹង​មុន និង​បំផ្លាញ​ទ្រព្យសម្បត្តិ ជាច្រើន​បំផុត​៕V