ទារសំណង​ ៧ពាន់ដុល្លារ​ ក្រោយរំលោភបានសម្រេច

(ពោធិ៍សាត់)៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរព័ទ្ធចាប់ បានភ្លាមៗ ខណៈទទួលបាន ពាក្យបណ្ដឹងពីនារីរងគ្រោះ​ ប្តឹងទាមទារសំណង​ ចំនួន៧ពាន់ដុល្លារ និង​សុំឲ្យចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធករណីរំលោភបានសម្រេច​។​

ហេតុការណ៍នេះបានកើតឡើង​ នៅវេលាម៉ោង១១​៖៣០នាទីព្រឹក​ ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុចក្រោមដើមស្វាយចន្ទីរ​ ក្បែរអណ្ដូងទឹកខាងក្រោយផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់​។

លោក​ ឯម​ ​រុន​ អធិការនគរបាលស្រុកក្រគរ​ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា អន្ទិតជាជនសង្ស័យ ត្រូវបានឃាត់ខ្លួនមានឈ្មោះ ផាត់ វិរៈ ភេទប្រុស​ អាយុ២២ឆ្នាំ រស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់​។ លោកអធិការបានបន្តថា​ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីទទួលពាក្យបណ្ដឹង​ ពីនារីរងគ្រោះ​ ឈ្មោះ ទ សភ អាយុ២០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា​។​ នៅក្នុងពាក្យបណ្ដឹងនោះ​ នារីរងគ្រោះបានទាមទារសំណងជំងឺចិត្ត​ ជាសាច់ប្រាក់ ៧ពាន់ដុល្លារ និង​បន្តអនុវត្តន៍តាមច្បាប់ផងដែរ​។​

លោកអធិការបានបន្តទៀតថា​ មុនពេលកើតហេតុ នារីរងគ្រោះបានដឹកគោ​ យកទៅឲ្យផឹកទឹកអណ្ដូងខាងក្រោយ ផ្ទះអន្ទិតរូបនោះ ដូចសព្វមួយដង គ្រានោះជនសង្ស័យបានទៅខ្ចីយោងដងទឹកងូត​ ពេលជនសង្ស័យងូតទឹករួច​ ក៏បានស្រែកហៅនារីរងគ្រោះ​ ឲ្យទៅយកយោងទឹកមកវិញ ពេលនោះស្រាប់តែជនសង្ស័យ បានចាប់នាងរំលោភ​ បានសម្រេចតែម្តង​។

បច្ចុប្បន្ន កម្លាំងជំនាញ​កំពុងបំពេញសំណុំរុឿង ដើម្បីបញ្ជូនជនសង្ស័យ​ ទៅការិល័យជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ ចាត់ការតាមនីតិវិធី​៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ ក៏ដូចជាកាលពី​វេលា​ម៉ោង​ បន្ទាប់​មក​បាន​ធ្វើ​ សកម្មភាព​រំលោភ​សេពសន្ថវៈ​ រហូត​បាន​សម្រេច ព្រមទាំង​គំរាម​មិន​ឲ្យ​ប្រាប់​គេ​ដោយ​ឲ្យ​ លុយ​៥​ពាន់​រៀល​ដើម្បី​បំ​បិត​មាត់ ។ នេះបើតាម មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​ស​ង្ស័​យ ដែល​ត្រូវ​បាន​បាន​​ឃាត់​ខ្លួន​ឈ្មោះ ឡេ​ង ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កសិករ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះជា​ សិស្សសាលា​​ទើបតែ​មាន​អាយុ​ ១១​ឆ្នាំ​ប៉ុណ្ណោះ ។

មន្ត្រី​ដដែល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១០​ឧសភា ក្មេង​ស្រី​រង​គ្រោះ​បាន​ ដើរ​ចូល​ចម្ការ​​ល្មុត​ របស់​ឈ្មោះ ម៉ា​ប់ ដើម្បី​រក​បេះ​ផ្លែ​ល្មុត​ហូប ពេល​នោះ​ឈ្មោះ ឡេ​ង ជា បាន​ដើរមក​ពី​ទិស​ខាងកើត​សំដៅ​ ចូល​មក​ចម្ការ​​ល្មុត​ខាងលើ​ដែរ ពេល​មក​ដល់​ឈ្មោះ ឡេ​ង ជា បាន​ស្ទុះ​មក​ចាប់​ខ្ទប់មាត់​និង​ច្រមុះ​នាង​បណ្តាល​ឲ្យ​ថប់ដង្ហើម​រហូត​សន្លប់​តែ​ម្តង ។ លុះ​ពេល​ក្មេង​ស្រី​រង​គ្រោះ​ដឹងខ្លួន​ ឡើង​វិញ​ឃើញ​ខោខ្លី​ស្រាត​ចេញ​ផុត​ពី​ ខ្លួន​ទើប​ដឹង​ថា​ត្រូវ​ជន​ស​ង្ស័​យរំលោភ ពេល​ជាមួយ​គ្នា​នោះ​ជនសង្ស័យ​បាន​គំរាម​ មិន​អោយ​ជន​រង​គ្រោះ​និយាយ​ប្រាប់​អ្នក​ណា​ឡើយ ព្រម​ទាំង​ឲ្យ​លុយ​៥ពាន់​រៀល​ ហើយ​ក៏​បាន​ដើរ​ត្រឡប់​មក​ ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទារសំណង​ ៧ពាន់ដុល្លារ​ ក្រោយរំលោភបានសម្រេច

ទារសំណង​ ៧ពាន់ដុល្លារ​ ក្រោយរំលោភបានសម្រេច
រូបភាព ជន​ស​ង្ស័​យ (កណ្ដាល)