Cristiano Ronaldo របួស​ជើង​ត្រូវ​ឈប់​សម្រាក​រយៈពេល​យូរ

លោក ZinedineZidane គ្រូបង្វឹក​ក្លិប​Real Madrid បង្ហើប​ឱ្យ​ដឹង​ថា Cristiano Ronaldo ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​សំខាន់​របស់​ក្លិប​រង​របួស​ជើង​ក្នុង​ពេល​ប្រកួត​Laliga អេ​ស្ប៉ា​ញ បិទ​រដូវ​កាល​២០១៥-២០១៦ ដោយ​យកឈ្នះ​ក្លិប​Deportivo ២-០ កាលពី​យប់​ថ្ងៃ​ទី​១៤ ឧសភា ត្រូវ​ឈប់​សម្រាក​រយៈពេល​យូរ ។

Ronaldo ទាត់​បញ្ចូល​ទី​បាន​២​គ្រាប់​នៅ​នាទី​ទី​៧​និង​២៥ ក្រោយមក​ក៏​ប្ដូរ​ចេញ​ក្នុង​ពេល​ឈប់​សម្រាក​តង់​ទី​១ ។ បច្ចុប្បន្ន​Real Madrid​បាន​បាត់បង់​តំណែង​ជើងឯក​Laliga អេ​ស្ប៉​ញ ខណៈ​ពេល​ក្លិប​Barcelona យកឈ្នះ​ក្លិប​Granada ៣-០​។ បច្ចុប្បន្ន​ក្លិប​Real Madrid មាន​ទិស​ដៅ​ដ៏​សំខាន់​មួយ​គឺ​ដណ្ដើម​ជើងឯក​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​ជុំ​ផ្ដាច់ព្រ័ត្រ​ជួប​ក្លិប​At-Madrid នៅ​ថ្ងៃ​ទី​២៨ ឧសភា ខាង​មុខ ៕