Zidane ចង់​ឃើញ​ Eden Hazard លេង​នៅ​ក្លឹប​ Real Madrid

អតីត​កីឡាករ​ឆ្នើម​ Zinedine Zidane ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​នៃ​ក្លឹប​យុវជន​របស់​ Real Madrid បាន​បង្ហើប​ថា​ឲ្យ​ដឹង​ថា​គាត់​ចង់​ឃើញ​ខ្សែ​បម្រើ​មួយ​រូប​របស់​ក្លឹប​ Chelsea គឺ​កីឡាករ​ Eden Hazard ផ្លាស់​មក​លេង​នៅ​ក្លឹប​ Real Madrid ។

ដោយ​ Zidane បាន​និយាយ​ថា​ « ជា​ការ​ពិត​ខ្ញុំ​តែង​តែ​ចូល​ចិត្ត​ទស្សនា​នៅ​ការ​លេង​របស់​ Ronaldo និង​ Messi ប៉ុន្តែ​បន្ទាប់​ពី​ពួក​គេ​ទាំង​២​គឺ​ខ្ញុំ​ក៏​ចូល​ចិត្ត​ទស្សនា​ការ​លេង​របស់​កីឡាករ​ Hazard ដូច​គ្នា​ ។ ប្រសិន​បើ​អាច​ខ្ញុំ​ចង់​ឃើញ​ Hazard ផ្លាស់​មក​លេង​នៅ​ក្លឹប​ Real Madrid ហើយ​បើ​វា​ជា​ការ​ពិត​នោះ​ខ្ញុំ​ពិត​ជា​សប្យាយ​ចិត្ត​ណាស់​​ » ។

Zidane បាន​បន្ថែម​ថា​ « បើ​ទោះ​ជា​បច្ចុប្បន្ន​ទម្រង់​លេង​របស់​ Hazard ធ្លាក់​ចុះ​បន្តិច​ក្ដី​ តែ​ខ្ញុំ​ជឿ​ថា​គេ​និង​អាច​ស្ដារ​កម្រិត​លេង​របស់​គេ​ឲ្យ​ល្អ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ » ។

ចុះ​ប្រិយ​មិត្ត​គិត​យ៉ាង​ម៉េច​វិញ​ចង់​ឲ្យ​ Hazard ទៅ​លេង​នៅ​ Real Madrid អត់​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Zidane ចង់​ឃើញ​ Eden Hazard លេង​នៅ​ក្លឹប​ Real Madrid已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:វីដេអូ
Tags: