ចន អេឡិចហ្សូរ៉ា រៀប​ចំ​កម្ម​វិ​ធី «ចង្កៀង​នៃ​ក្តី​សង្ឃឹម គេភ្លេច​ខ្ញុំ​ហើយ» ​ដើម្បី​ស្វែង​រក​​ ជំនួញ​​មនុស្ស​ធម៌ ជួយ​កុមារ​កំព្រា

(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លោក ចន អេឡិចហ្សូរ៉ា កាលពីរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៦ នេះ បានរៀបចំពិធីបែប​លក្ខណៈមនុស្សធម៌ ដែលមានឈ្មោះថា« ចង្កៀងនៃក្តី​សង្ឃឹម​​គេ​ភ្លេច​ខ្ញុំហើយ» ជាផ្នែកមួយផ្តោតសំខាន់ លើការស្វែងរកដៃគូម្ចាស់ ជំនួយ ក៏ដូច​ជាសប្បុរជនព្រមទាំង អង្គការជាតិ និងអន្តរជាតិក្នុងការជួយកុមារកំព្រា នៅប្រទេសកម្ពុជា ពិសេសកុមារៗរស់នៅ មណ្ឌលភូមិសុខសាន្ត នាខេត្តតាកែវ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសរៀបចំពិធីខាងលើ តារាប្រុសលោក ចន អេឡិចហ្សូរ៉ា បា​ននិយាយប្រាប់ ពីគោលបំណង នៃពិធីនេះថា «កម្មវិធីនេះរៀប​ចំឡើង ក្នុងគោលបំណង​ជីកកកា​យ​នូវអ្វី ដែលគេហាក់បានបំភ្លេច និងមើលរំលងមួយចំនួនដូចជា កុមារកំព្រា ជនពិការ និង ក្មេងៗផ្ទុកមេរោគអេដស៍ ដែលភាគច្រើនពួកគាត់ អញ្ជើញមកពីមណ្ឌលភូមិសុខសាន្ត ខេត្តតាកែវ។ ម្យ៉ាង​ទៀតស​ម្រាប់គម្រោង នៃការរៀបចំកម្មវិធីនេះ គឺនៅមានច្រើ​នទៀត..!»។

លោក អេឡិចហ្សូរ៉ា បានបន្តថា «អ្វីដែលខ្ញុំបានរៀបចំធ្វើឡើង នៅពេលនេះជាផ្នែកមួយ ដើម្បីផ្ស​ព្វផ្សាយ និងក្រើនរំឭកដល់ ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ឲ្យបានដឹងថា សព្វថ្ងៃមានក្មេងជាច្រើន ដែលពួកគាត់ត្រូវការឲ្យយើងជួយ និងចង់បានក្តីស្រឡាញ់ លើទឹកចិត្តដល់ពួកគាត់ ហើយកម្មវិធីដែលបានរៀបធ្វើនៅថ្ងៃនេះ ពុំមែនដើម្បីប្រមូលយកថវិកា ពីមហាជនដែលបានចូលរួមទស្សនា ការច្រៀង-សម្តែងនោះទេ តែក៏ជាការផ្សព្វផ្សាយ ស្វែងរកការចូលរួមសកម្មភាពមនុស្សធម៌ ជួយកុមារៗដែ​លកំពុងជួបការលំបាក ដោយពួកគាត់​​អាចចុះទៅ​ជួបផ្ទាល់ខ្លួន តែម្ដង..!»។

តារាសម្តែងលោក ចន អេឡិចហ្សូរ៉ា បានបញ្ជាក់បន្ថែមថា សម្រាប់កម្មវិធីដែលមានឈ្មោះ​ថា «​ចង្កៀ​ង​នៃ​ក្តី​ស​ង្ឃឹម​គេ​ភ្លេច​ខ្ញុំហើយ» គឺបានការផ្តូចផ្តើមគំនិតរៀបចំឡើង ដោយក្រុមប្រណម​ និ​ង​មាន​កា​រស​ហការ​ពី​សំណាក់ក្រុមហ៊ុន GF, Vitalanga, សិល្បៈខ្មែរអមតៈ និងក្រុមយុវជនបេ​សកក​កម្មសុឆ្ទៈខ្មែរ។ កម្មវិធីកាលពីយប់មិញ ក៏មានការសម្តែងរបាំ និងការច្រៀង​ពីសំណាក់​ក្រុម​កូនខ្មែរ Original Song និងតារាចម្រៀងប្រុស មកពីផលិតកម្មសាស្តាលោក សាន សេរីវុឌ្ឍ ផង​ដែរ៕

ប្រភព ៖
Khmer Talking

កំណត់ហេតុខ្មែរឡូត៖

គេអាចនៅចាំបានថា តារាសម្តែង ដែលមានចរិក រួសរាយរាក់ទាក់ លោក អេឡិច ហ្សូរ៉ា ថ្មីៗនេះបានដឹកដៃ នារីរូបស្អាតម្នាក់ បង្ហាញដល់សាធារណៈបានដឹង ដោយចំហរថា លោកបានទាក់ទងជាមួយ នាងនិងសុំនាងធ្វើជាគូស្នេហ៍ បន្ទាប់ពីពួកគេទាំងពីរនាក់ បានលួចលាក់បង្កាត់ ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយគ្នាប្រមាណជិត ២ឆ្នាំមកហើយ ។

កន្លងមកនេះតារាសម្តែង និងជាពិធីករ លោក អេឡិច ហ្សូរ៉ា បានចេញមុខទម្លាយ អាថ៌កំបាំងស្នេហ៍ រវាងលោកនិងគូស្នេហ៍ ដែលជាតារាសម្តែងរួមអាជីព នាង ស៊ីង គ័ន ដែលកន្លងមក ពួកគេទាំងពីរនាក់ បានសម្ងំបង្កាត់ភ្លើង ស្នេហាជាមួយគ្នាស្ងាត់ៗ អស់រយៈពេល ប្រមាណជិត២ឆ្នាំ ដោយពួកគេបានទុកពេល សិក្សាស្វែងយល់ចិត្តគ្នា ទៅវិញទៅមក ដោយចាប់ផ្តើមពីមិត្ត រហូតក្លាយទៅជា សង្សារពេញសិទ្ធិ ។

អ្វីដែលធ្វើឲ្យតារាស្រីពន្លកថ្មី នាង ស៊ីង គ័ន មានការអៀនខ្មាស និងរំភើបចិត្តរកអ្វី និយាយមិនចេញនោះ គឺកាលពីពេលថ្មីៗនេះ នាងត្រូវបានគូស្នេហ៍ លោក អេឡិច ហ្សូរ៉ា ធ្វើឲ្យភ្ញាក់ផ្អើលខណៈ ដែលលោកបានដឹកដៃ នាងចូលរួមក្នុងកម្មវិធី «The Style» របស់ស្ថានីយទូរទស្សន៍បាយ័ន ។ ហើយក្នុងនោះលោកបាន ប្រកាសក្តែងៗដោយ បានលុតជង្គង់បំពាក់ចិញ្ចៀន សុំនាងធ្វើជាសង្សារ នៅមុខទស្សនិកជនជាច្រើន ជាសាធារណៈ ។

នាពេលកន្លងមកទស្សនិកជន ធ្លាប់បានដឹងហើយថា តារាសម្តែង លោក អេឡិច ហ្សូរ៉ា គឺជាបុរសម្នាក់ ដែលជួបស្នេហ៍បរាជ័យជាបន្តបន្ទាប់ ជាមួយគូស្នេហ៍ហើយ ស្នេហារបស់លោកភាគច្រើន គឺលោកមិនដែលទម្លាយ ជាសាធារណៈបែបនេះឡើយ ។ ពោលទើបតែស្នេហារបស់លោក និងនាង ស៊ីង គ័ន នេះហើយដែលលោក ទម្លាយជាសាធារណៈ ដោយធ្វើឲ្យទស្សនិកជនគិតថា ស្នេហានេះអាចជាស្នេហាពិត ឈានទៅដល់ថ្ងៃមង្គលការ ឆាប់ៗនេះផងក៏មិនដឹង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload