ផែនការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ត្រូវ​តែ​​រួចរាល់​​មុន​ដាច់​ឆ្នាំ​នេះ

រាជធានី​ភ្នំពេញ ​៖ ដោយ​មានការ​​ជួយ​ឧ​ប​ត្ថម្ភ​​ពី​ក្រុមហ៊ុន​​ចិន អាជ្ញាធរ​​រាជធានី​ភ្នំពេញ​​មាន​គម្រោង​បំពាក់​​កា​មេ​រ៉ា​​សុវត្ថិភាព​​បន្ថែម​ឱ្យ​​បាន​ចំនួន​៦០០​គ្រឿង​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៦ ​​ដើម្បី​គ្រប់គ្រង​បទ​ល្មើស​នានា និង​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​ចរា​ចរណ៍​​ផង​​ដែរ ស្រប​ពេល​ដែល​បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​ កំពុង​ត្រូវ​បាន​រឹត​បន្តឹង ។​

កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា​ ២០១៦ នៅ​​សាលា​រាជធានី​ភ្នំពេញ បាន​​កោះ​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ ZTE ​ដែល​ជា​ក្រុមហ៊ុន​ទទួល​ដំ​ឡើង​កាមេរ៉ា​សុវត្ថិភាព និង​មន្ត្រី​ជំនាញ​ពាក់​​ព័ន្ធ​​ក្រោម​ឱវាទ​ ដើម្បី​ជំរុញ​ និង​ព​ន្លឿ​ន​ធ្វើ​យ៉ាង​ណា​ ​ឱ្យ​​ការងារ​នេះ​​រួចរាល់​នៅ​ដំណាច់​ឆ្នាំ​២០៦​នេះ ដែល​កិច្ចប្រជុំ​នេះ​ ​ស្ថិត​ក្នុង​អធិបតីភាព​លោកប៉ា សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ ។