ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​៖ គណបក្ស​ប្រជាជន ត្រូវបាន​បង្កើត​មុនគេ និង​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​

ត្បូងឃ្មុំ:
ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម​និងត្បូងឃ្មុំ​ទទួលបន្ទុក​ការងារ​យុវជន​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​យុវជនគណបក្ស​ប្រជាជន​ថ្នាក់ឃុំ ថ្នាក់ភូមិ នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

​ឆ្លៀត​ក្នុង​ឪ​កាស​នោះដែរ ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ចំពោះសមាជិក សមាជិកា​សកម្មជន​យុវជន​ដែលមាន​ទឹកចិត្ត​និង​​ឆន្ទៈ​ដែលបានជ្រើសរើស​ចូលរួម​ជាមួយ​គណ​ប្ស​ប្រជាជន​កម្ពុជា​ដោយ​ស្ម័គ្រចិត្ត​និង​បានចំណាយ​កម្លាំងកាយ​ចិត្ត​និង​ពេលវេលា​ដើម្បី​បម្រើ​កិច្ចការបក្ស​និង​ប្រជាពលរដ្ឋដែល​នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ភាពជោគជ័យ​។​

​ព្រោះ​គណបក្ស​ប្រជាជន ត្រូវបាន​បង្កើត​មុនគេ​ជា​យូ​មកហើយ ដែល​យុវជន​ជំនាន់​មុនបាន​ចូលរួម​រំដោះ​ប្រទេសជាតិ បម្រើប្រជាជន បាន​បង្កើត​និង​បន្សល់ទុក​នូវ​ស្នាដៃជាច្រើន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​ដូច្នេះ​យុវជន​ត្រូវ​ចូលរួម​ថែរក្សា​ស្នាដៃទាំងអស់នេះ​ជាពិសេស​​សុខសន្តិភាព ស្ថេរភាព ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំងក្នុង និង​ក្រៅប្រទេស កំពុង​តែមាន​មោទនភាព ចំពោះ​សុខសន្តិភាព​ការរីកចម្រើន​​ផ្នែក​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត បន្តថា កន្លងមក​គណបក្ស​ប្រជាជន បានឈ្នះ​ជា​បន្តបន្ទាប់​និងបន្ត​ឈ្នះ​ដោយ​កត្តា​ខ្លួន​យើង​ក្នុងនោះ​គឺ​រាជ​រដ្ឋា​ភិ​​បាល​មាន​គោលនយោបាយច្បាស់លាស់​និង​បាន​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដើម្បី​លើកស្ទួយ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​បាន​​ខិតខំ​ដោះស្រាយ​និង​ធ្វើ​ការងារច្រើនណាស់​និង​បន្តធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។​

​មិនតែប៉ុណ្ណោះ​ទាំង​ឯកសណ្ឋាន​និង​អត្តសញ្ញាណ​គឺ​តំណាង​ឲ្យ​បក្ស​ទាំងមូល ដូច្នេះយុវជន​ត្រូវមាន​សីលធម៌ គុណធម៌​និង​ប្រព្រឹត្ត​តែ​អំពើ​​ល្អ​ក្នុង​ការបម្រើ កា​ពារ​បក្សនិង​ប្រជាពលរដ្ឋ​ឲ្យ​ស្វែងយល់ថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ជា​ជម្រើស​ដ៍​ល្អសម្រាប់​ការដឹកនាំ​ប្រទេស​​ព្រោះ​គណបក្ស​មាន​ភាពច្បាស់លាស់​និង​ទទួលខុសត្រូវចំពោះ​អនាគត​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល ។ ព្រោះថាប្រទេសជាតិ​​មាន​សុខសន្តិភាព ឬ​សង្គ្រាម​អាស្រ័យ​លើ​ថ្នាក់ដឹកនាំ​។​

​ហេតុដូចនេះ​យុវជន​ទាំងអស់ ត្រូវមាន​ស្មារតី​នឹងន មាន​ទំនុកចិត្ត​និង​ក្តីសង្ឃឹម​ចំពោះគណបក្ស​និង​សូម​ឲ្យ​ស្មារតី​ទឹកចិត្ត​និង​ឆន្ទៈ​នេះ​ស្ថិត​​ក្នុង​បេះដូង​របស់​យើង​ជាយុវជន​ទាំងអស់គ្នា​។​

​ក្រោយមក​បញ្ចប់​ពិធី​ប្រកាស​ទទួលស្គាល់​យុវជន​គណបក្ស​ប្រជាជន​ថ្នាក់ឃុំ ថ្នាក់ភូមិនៅ​ស្រុក​កងមាស​ខេត្តកំពង់ចាម​មក​ឯកឧត្តម​និង​​គណ​អ​ធិ​តី​បាន​អញ្ជើញចុះសួរសុខទុក្ខ​និង​ប្រគល់​ផ្ទះ​ចំនួន​២​ខ្នង​ជូន​លោក​យា​យា​ចាស់ជរា​គ្មាន​ទីពឹងចំនួន​២​នាក់​នៅ​​ភូមិ​បឹង​ទទា​ឃុំ​រ៉ា​យ​ប៉ាយ​ស្រុក​កងមាស​ប្រកបដោយ​សេចក្តីនឹករលឹក និង​ភាពស្និទ្ធស្នាល​ក្រៃលែង​។​

​បន្ត​មកទៀត​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ​ទទួលបន្ទុក​ការងារ​យុវជន​និង​គណ​អ​ធិ​តី​បានអញ្ជើញ​ទស្សនា​ការប្រកួត​បាល់ទាត់​យុវជន​រវាង​ក្រុមយុវជន​ស្រុក​កងមាស​និងយុវជន​វេជ្ជសាស្ត្រ​ក្រោម​បរិយាកាស​រីករាយ​និង​ស្និទ​ស្នាល​ក្រៃ​លៃ​ង​ជាមួយប្រជាពលរដ្ឋ​និង​យុវជន​ដើម្បី​ផ្តល់​កិត្តិយស​និង​លើកទឹកចិត្ត​យុវជន​ឲ្យ​ចូលរួមប្រព្រឹត្ត​អំពើ​ល្អ​និង​លេង​កីឡា​​ដើម្បី​សុខភាព មិត្តភាព​ជៀសវាង​ការប្រព្រឹត្ត​អំពើអបាយមុខ​ផ្សេងៗ​៕R​