បុរស​ម្នាក់​យក​ដែក ទៅ​រុក​ក្នុង​រន្ធ​ថ្ម ប៉ះចំ​រំសេវ​ផ្ទុះ រងរបួស​ធ្ងន់​

កំពត:
បុរស​ម្នាក់​យក​ដែក ទៅ​រុក​ក្នុង​រន្ធ​ថ្ម​តូច​មួយ នៅក្បែរ​ភ្នំ​ខ្យង ប៉ះចំ​រំសេវ​បណ្តាល​ឲ្យ​ផ្ទុះរងរបួស​ធ្ងន់​។

 ហេតុការណ៍​នេះ​បានកើត​ឡើង​​កាលពី​វេលា​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតក្នុងភូមិ​កឹ​ក ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​ជនរងគ្រោះ​ឈ្មោះ សែត សួន អាយុ​៥៣​ឆ្នាំ មុខរបរ​កសិក រស់នៅ​ភូមិ ឃុំ កើតហេតុខាងលើ​។ មុនពេល​កើតហេតុ ជនរងគ្រោះ គាត់​បាន​ទៅ​កន្លែង​ការដ្ឋាន​ចាស់ក្នុង​គោលបំណង​ទៅរក​ថ្ម​នៅ​ភ្នំ​ខ្យង ដែលជា​កន្លែង​ភ្នំ​គេ​បាញ់​យក​ថ្ម ដោយ​ឃើញថ្ម​១​ដុំ​នៅ​ជើងភ្នំ ហើយ​មាន​រន្ធ​តូច​១ គាត់​បាន​យក​ដែក​រុកចូល​ក្នុង​រន្ធ ក៏​ប៉ះចំរំសេវ​មាន​គីប  បណ្តាល​ឲ្យ​ផ្ទុះ រងរបួស​ជា​ទម្ងន់​ផ្នែក​ផ្ទៃមុខ​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ​ត្រូវបាន ក្រុមគ្រួសារ បញ្ជូនមក​សង្គ្រោះ​ភ្លាមៗនៅ​មន្ទីរពេទ្យ​៕R​