បុរស​ជនជាតិ​បារាំង​ម្នាក់ ត្រូវ​អគ្គិភ័យ​ឆាបឆេះ ហើយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

សៀមរាប:
បុរស​ជនជាតិ​បារាំង​ម្នាក់ ដែល​បាន​ជួប គ្រោះ​អគ្គីភ័យ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ថ្ងៃទី​១៤ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​-ខេត្តសៀមរាប បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​រ៉ូយ៉ាល់ លុះដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ក៏បាន​ដាច់ខ្យល់​ស្លាប់ ដោយសា​អាការ​: រលាក​ធ្ងន់ធ្ងរ​ពេក ទើប​ក្រុមគ្រូពេទ្យ មិនអាច​ជួយ សង្គ្រោះបាន​។​

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីនគរបាល ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុបានអោយដឹងថា បុរស​ជនជាតិ​បារាំង ខាងលើ​មានឈ្មោះ ERICHGUTE KUNST អាយុ​៥៤​ឆ្នាំ មានមុខ​របរ ប្រធាន​អង្គ​ការជួយ​កុមារ​ចំណាកស្រុកប្រចាំខេត្ត​សៀមរាប ដែលមាន​លិខិត​ឆ្លង ដែន​លេខ 07AP01744 ។បច្ចុប្បន្ន​សព ជនរងគ្រោះ​ត្រូវ បាន​រក្សាទុក​រងចាំ​ស្ថានទូត​បារាំង មក​ទទួលយក​ដើម្បីបញ្ជូនទៅ​ស្រុកកំណើត​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕R​