រន្ធត់ចិត្ត! បុរសម្នាក់ កើតជំងឺសាហាវ ជើងធំដូចដំរី ដោយសារ… (មានវីដេអូ)

ប្រេស៊ីល ៖ ពិតជាគួរឲ្យអាណិតដល់ បុរសម្នាក់បានកើតជំងឺដ៏សាហាវ រងទុក្ខឈឺចាប់ជាយូរឆ្នាំ ព្រោះថាជើងរបស់គាត់រីកធំ ដូចជើងសត្វដំរី។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Raimundo សញ្ជាតិប្រេស៊ីល បានកើតជំងឺដ៏សាហាវមួយ ដែលបង្កមកពីមូសខាំនៅតំបន់អាមេរិកខាងត្បូង ហើយបណ្តាលឲ្យជើងរបស់គាត់វិវឌ្ឍន៍ កាន់តែរីកធំឡើងៗ ហាក់បីដូចជាជើងសត្វដំរី ហើយធ្វើឲ្យការរស់នៅរបស់គាត់ ជាមួយនឹងភាពលំបាកវេទនា អស់រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។

ជំងឺនេះដែរ វាបង្កឡើងដោយសត្វមូសខាំ បង្កទៅជាពពួកដង្កូវប៉ារ៉ាស៊ីត ហើយចូលទៅបំផ្លាញប្រព័ន្ធជាលិកានៃរាង្គកាយ។ ការឆ្លងមេរោគនេះដែរ ត្រូវបានគេដឹងថា ធ្វើឲ្យអវៈយវៈ ដូចជាដៃ និងជើង រីកហើមធំ ឬករណីខ្លះ រីករាលដាលដល់ប្រដាប់ភេទផងដែរ។

ប្រភពបន្តថា ទោះបីជាយ៉ាងណាក៏ដោយ វាក៏អាចប៉ះពាល់ដល់តម្រងនោម និងមានចេញជាទឹករងៃ ត្រង់ចំណុចភ្នែកគោជើងផងដែរ។ វេជ្ជបណ្ឌិតនៅឯ Cnnica Godoy លោក Jeremy Wade បានពន្យល់ប្រាប់ថា «អ្នកដែលកើតជំងឺរោគហើមដៃហើមជើងនេះ ឬហៅថា “Elephantiasis” សម្រាប់រូបខ្ញុំ ពិតជាពិបាកក្នុងការពិនិត្យណាស់។ ប្រហែលនេះគឺជាលើកទីមួយ ដែលខ្ញុំបានឃើញវា ដែលគួរឲ្យភ័យខ្លាចបំផុត ដោយសារតែជំងឺមួយនេះ វាអាចគម្រាមគំហែងដល់ជីវិតបាន»។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត បានប្រើប្រាស់ថ្នាំ បណ្តេញមេរោគដែលបង្កឡើងដោយពពួកដង្កូវប៉ារ៉ាស៊ីតចេញពីរាង្គកាយ។ ទោះបីជាយ៉ាងណាលោកវេជ្ជបណ្ឌិត បានលើកឡើងថា ជំងឺដូចលោក Raimundo អាចប៉ះពាល់ដល់ជីវិត ហើយមិនអាចព្យាលបាលជា ភ្លាមៗនោះទេ ត្រូវប្រើពេលយូរ រួមផ្សំនឹងថ្នាំការពាររយៈពេលយូរ និងវិធីសាស្រ្តព្យាបាលផ្សេងៗទៀត ដើម្បីកំចាត់ពពួកស្វតល្អិតទាំងនោះចេញ។

គួរបញ្ជាក់ដែរថា លោក Raimundo កំពុងតែទទួលបានការព្យាលនៅរដ្ឋ Sao Jose Rio Preto នៃប្រទេសប្រេស៊ីល និបានប្រសើរជាងមុន។ បន្ថែមពីនេះទៅទៀត ជំងឺឬមេរោគ Elephantiasis នេះដែរ ជាធម្មតាវាបង្កឲ្យអ្នកជំងឺ មានការឈឺចុកចាប់អវៈយវៈ បង្កឲ្យឡើងហើម និងពិបាកបំផុតក្នុងការដើរផ្លាស់ទី។

ការឆ្លងមេរោគនេះដែរ ត្រូវបានរកឃើញថាធ្លាប់កើតមាន នៅក្នុងប្រទេសអាហ្រ្វិក អាមេរិកខាងត្បូង អាស៊ីខាងត្បូង និងនៅកោះប៉ាស៊ីហ្វិកផងដែរ ៕​ ​

ទស្សនាវីដេអូ៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកមួយវិញទៀត ពិតជាគួរឲ្យអាណិតដល់ ដែលធ្ងន់ធ្ងរណាស់សម្រាប់នាង ដោយសារតែរាងកាយរបស់នាងបានគ្របដណ្តប់ ដោយរោមខ្មៅពេញខ្លួន តាំងពីក្បាលរហូតដល់ចុងជើង ធ្វើឲ្យនាងខ្មាសគេ រហូតដល់ថ្នាក់មិនហ៊ានចេញពីផ្ទះ។

បើយោងតាមប្រភពសារព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា ក្មេងស្រីឈ្មោះ Bithi Akhtar រស់នៅក្នុងតំបន់ Tangail ភាគកណ្តាលនៃប្រទេស បង់ក្លាដែស ដែលនាងបានកើតមកមានសភាពខុសពីមនុស្សដទៃ ខ្លួនដុះសុទ្ធតែរោមដូចសត្វស្វា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងផ្នែកវេជ្ជសាស្រ្ត បានលើកឡើងថា អាការៈបែបនេះអាចបណ្តាលមកពីជំងឺមហារីក ដែលបង្កឲ្យមានសក់ ឬ រោមដុះច្រើនខ្មៅងងឹត ពេញខ្លួនយ៉ាងដូច្នេះ។

ចំណែកស្រ្តីជាម្តាយនាង Beauty Akhtar វ័យ ២៧ឆ្នាំ បាននិយាយថា «កូនស្រីរបស់ខ្ញុំ បានកើតមកមានសក់ខ្មៅដុះក្រាស់ ពេញខ្លួនរបស់នាង ដែលមើលទៅហាក់បីដូចជារោមចៀមអីចឹង។ ពួកយើងបានស្វែងរកជំនួយ ពីគ្រូពេទ្យជាច្រើន ប៉ុន្តែគ្មានគ្រូពេទ្យណាម្នាក់ អាចជួយព្យាបាលនាងឲ្យបានជាសះស្បើយបានឡើយ។ ប៉ុន្តែថ្មីៗនេះ រោមរបស់នាង ហាក់បីដូចជាមិនសូវ ដុះវែងដូចមុនឡើយ» ។

ប្រភពបន្តទៀតថា កាលពីឆ្នាំមុន ខណៈដែលក្មេងស្រី Bithi ជិតពេញវ័យក្រមុំនោះ ម្តាយរបស់នាងបានកត់សម្គាល់ឃើញថា ដើមទ្រូងរបស់កូនស្រីរបស់គាត់ ក៏មានសភាពរីកធំ ខុសប្លែក ពីធម្មតាផងដែរ រហូតដល់ឆ្នាំចុងក្រោយនេះ ដើមទ្រូងរបស់នាងក៏ចេះតែរីកធំឡើងៗ ធ្លាក់ដល់ក្រោមក្រពះ រហូតធ្វើឲ្យនាងស្ទើរតែមិនអាច ឈរត្រង់ខ្លួនបាន ដោយសារតែវាធ្ងន់ចុះក្រោមពេក។

ទីបំផុតនាងក៏ត្រូវបានបង្ខំចិត្ត ឈប់ទៅសាលារៀនតែម្តង។ អ្វីដែលសំខាន់នោះ នាងពិតជាខ្មាសគេខ្លាំងណាស់ យំស្ទើរតែពេញមួយថ្ងៃ ដោយសារតែឈឺចាប់ខ្លាំងពេក។ ដោយឡែកឳពុករបស់នាងវិញ លោក Abdur Razzak តែងតែជួលម៉ូតូជិះដឹកកូនស្រីរបស់ខ្លួន ទៅខ្ចីលុយពីធនាគារក្នុងមួយថ្ងៃ ជិត៥០ដុល្លារអាមេរិក ឬលើសហ្នឹងផងដែរ រួចទើបយកនាងទៅព្យាបាលនៅមន្ទីរពេទ្យបន្ត។ ឳពុករបស់នាង Bithi រៀបរាប់ប្រាប់ថា «ខ្ញុំបានចំណាយលុយ ព្យាបាលលើនាងអស់ច្រើនណាស់ ប៉ុន្តែលទ្ធផលដែលទទួលមកវិញ គឺស្ថានភាពជម្ងឺរបស់កូនស្រីខ្ញុំ នៅតែមិនបានសះស្បើយឡើយ ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ ដែលឃើញនាងរស់នៅ ជាមួយនឹងភាពឈឺចាប់យ៉ាងដូច្នេះ» ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមវេជ្ជបណ្ឌិត កំពុងតែស្វែងរក ការព្យាបាលដែលអាចធ្វើទៅបាន សម្រាប់នាងផងដែរ។ វេជ្ជបណ្ឌិត លោក Farid Uddin ប្រធាននាយកដ្ឋាន ផ្នែកអរម៉ូន មានប្រសាសន៍ថា «នេះអាចជាករណីធ្ងន់ធ្ងរមួយ នៃអ័រម៉ូនមិនប្រក្រតី។

យ៉ាងណាមិញ ខណៈពេលដែលពួកយើងកំពុងតែគិតពីរោគសញ្ញា នៃជំងឺមួយនេះ វាក៏ពុំទាន់មានថ្នាំសម្រាប់ព្យាបាលនៅឡើយ ហើយពួកយើងក៏ពុំទាន់ធ្វើការស្រាវជ្រាវ ពីប្រវត្តិជម្ងឺរបស់នាង និងមូលហេតុនៃជម្ងឺនេះ និងការចាប់ផ្តើមព្យាបាលនៅឡើយទេ» ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ចិត្ត! បុរសម្នាក់ កើតជំងឺសាហាវ ជើងធំដូចដំរី ដោយសារ... (មានវីដេអូ)

រន្ធត់ចិត្ត! បុរសម្នាក់ កើតជំងឺសាហាវ ជើងធំដូចដំរី ដោយសារ... (មានវីដេអូ)

រន្ធត់ចិត្ត! បុរសម្នាក់ កើតជំងឺសាហាវ ជើងធំដូចដំរី ដោយសារ... (មានវីដេអូ)

រន្ធត់ចិត្ត! បុរសម្នាក់ កើតជំងឺសាហាវ ជើងធំដូចដំរី ដោយសារ... (មានវីដេអូ)

រន្ធត់ចិត្ត! បុរសម្នាក់ កើតជំងឺសាហាវ ជើងធំដូចដំរី ដោយសារ... (មានវីដេអូ)

រន្ធត់ចិត្ត! បុរសម្នាក់ កើតជំងឺសាហាវ ជើងធំដូចដំរី ដោយសារ... (មានវីដេអូ)

រន្ធត់ចិត្ត! បុរសម្នាក់ កើតជំងឺសាហាវ ជើងធំដូចដំរី ដោយសារ... (មានវីដេអូ)